ភ្នំពេញ៖ បុរសម្នាក់សង្ស័យតូចចិត្តនិងវាសនារបស់ខ្លួន បានយកខ្សែចងកសម្លាប់ខ្លួន នៅប្រហោងឥដ្ឋខ្យស់បន្ទប់ទឹក ចោលឱ្យប្រពន្ធនិងកូនប្រុសតូចឱ្យកព្រាឪពុក ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទ៏២៦ខែស៏ហា ឆ្នាំ២០២៤ ស្ថិតនៅចំណុចបន្ទប់ជួលគ្មានលេខ .ជាន់ទី១ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ប៉ាច ផល្លា អាយុ ៣៦ឆ្នាំមុខរបរជាងសំណង់ ស្នាក់នៅបន្ទប់កើតហេតុ មានស្រុកកំណើត នៅភូមិ ស្រម៉រ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។
តាមការបញ្ជាក់ពីរប្រពន្ធជនរងគ្រោះបានឱ្យដឹងថា ប្ដីរបស់គាត់តែងត្អូញត្អែថា កន្លែងការងារធ្វើការពិបាកបើកលុយ ហើយគិតថានិងផ្លាស់ប្ដូរកន្លែងធ្វើការ ដោយនៅព្រឹកថ្ងៃកើតហេតុជើងប្ដីរបស់គាត់ហើមមិនបានទៅធ្វើការទេ ដោយគាត់នៅផ្ទះតែម្នាក់ឯង ហើយគាត់ក៏បានទៅទិញថ្នាំទុកឱ្យប្ដីលេប រួចចេញទៅធ្វើការរោងចក្របាត់ទៅ រហូតដល់ម៉ោងរោងចក្រចេញហូបបាយថ្ងៃត្រង់ គាត់ក៏មកផ្ទះដើម្បីហូបបាយជុំគ្នា ខណ:មកដល់ផ្ទះឃើញទ្វារបិតក៏គោះទ្វារហៅប្ដីហៅយ៉ាងណាក៏មិនលឺឆ្លើយ ដោយឃើញទ្វារនិងបង្អួចជាប់គន្លឹះខាងក្នុង គាត់ក៏ហៅអ្នកគ្រប់គ្រងបន្ទប់ជួលឱ្យជួយគាស់បង្អួចបើកទ្វារចូលទៅក្នុងបន្ទប់ក៏ឃើញប្ដីចងកនិងប្រហោងឥដ្ឋខ្យល់បន្ទប់ទឹកស្លាប់បាត់ទៅហើយ រួចក៏ប្រាប់ទៅអ្នកជិតខាងនិងរាយការណ៍ទៅសមត្ថកិច្ច។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ពិនិត្យកន្លែងកើតហេតុ សហការជាមួយសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យនៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើកោសល្យវិច្ច័យសព និងធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញ្ញាត្តិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សេង សាវី

