ការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ និង ១៩ឆ្នាំ Cambodian Youth League 2024 បានឈាន់ដល់ជុំទី២ ខណ:ក្រុមយុវជនរបស់វិសាខា ទាំង២កម្រិត កំពុងឈរកំពូលតារាងដូចគ្នា ក្រោយចប់ការប្រកួតសប្ដាហ៍ទី១៣ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។

តារាងចំណាត់ថ្នាក់ U16 សប្ដាហ៍ទី១៣ ជុំទី២៖

តារាងចំណាត់ថ្នាក់ U19 សប្ដាហ៍ទី១៣ ជុំទី២៖

នេះជាឆ្នាំដំបូងហើយដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) រៀបចំពានរង្វាន់លីគយុវជនក្រោមអាយុ១៦ ឆ្នាំ និង ១៩ឆ្នាំ មានក្រុមចូលរួមចំនួន១០ ដូចគ្នា និងត្រូវប្រកួតប្រជែងចាប់ពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយតម្រូវឲ្យក្រុមទាំងអស់ប្រកួតគ្នាចំនួន២ជុំ ហើយក្រុមមានពិន្ទុខ្ពស់ជាងគេចំនួន ៤មានឈ្មោះឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ដោយក្នុងនោះ៖
- ២០ តុលា ២៤៖ ក្រុមលេខ៣ ប៉ះក្រុមលេខ៤
- ២៧ តុលា ២៤៖ ក្រុមលេខ២ ប៉ះអ្នកឈ្នះ រវាងលេខ៣ ឬលេខ៤
ចំណែកវគ្គផ្ដាច់ព្រ័ត្រ៖ - ៣ វិច្ឆិកា ២៤៖ ក្រុមលេខ១ ប៉ះអ្នកឈ្នះរវាងក្រុមលេខ២ ប៉ះលេខ៣ឬលេខ៤៕


