យុវជន ពៅ ពីមករា សមាជិក​របស់​ក្រុម​បាល់ទាត់​វិសាខា គឺជាកីឡាករទី៣ ដែល​រកបាន Hat Trick ចំនួន ២លើក​ បន្ទាប់ពី រ៉េត ចាន់ថារ៉ាត់ របស់ព្រះខ័នរាជស្វាយរៀង និង ប៉េង សុខហេង របស់​សៀមរាបយូណធិត នៃការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ U16 Cambodian Youth League 2024។

ក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់​វិសាខា គឺ​ជាក្រុម​តែ​មួយគត់​ដែល​រក្សាជ័យ​ជម្នះ​បាន​វែង​ជាងគេ នៃការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជន បន្ទាប់​ពី​យក​ឈ្នះលើក្រុមម្ចាស់ផ្ទះ U16 Tiffy Army FC ក្នុលទ្ធផល ៥-១ គិតត្រឹមជុំទី២ សប្ដាហ៍ទី១៣ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។

តារាងចំណាត់ថ្នាក់​សប្ដាហ៍ទី១៣ ជុំទី២៖

ដូចនេះ ក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់​វិសាខា គឺជាក្រុម​តែ​មួយ​គត់​ដែល​រក្សាជ័យ​ជម្នះ​បាន​វែង​ជាងគេ គឺ ១២ប្រកួតជាប់គ្នា ចាប់ពីសប្ដាហ៍ទី២មក។ បច្ចុប្បន្នក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់​វិសាខា កំពុង​ឈរ​កំពូលតារាង ១៣ប្រកួត​ឈ្នះ ១២ប្រកួត ចាញ់​១ ស៊ុតបញ្ចូលទីបាន ៥០គ្រាប់​ របូតវិញ ១៣គ្រាប់ មាន ៣៦ពិន្ទុក្នុងដៃ។

នេះ​ជា​ឆ្នាំ​ដំបូង​ហើយ​ដែល​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (ស.ប.ក) រៀបចំ​ពានរង្វាន់​លីគ​យុវជន​ក្រោម​អាយុ​១៦​ ឆ្នាំ ​មាន​ក្រុម​ចូលរួម​ចំនួន១០ ដូចគ្នា និង​ត្រូវ​ប្រកួត​ប្រជែង​ចាប់​ពី​ថ្ងៃ​​ទី១៥ ខែ​ឧសភា ដល់​​ថ្ងៃ​ទី៣​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដោយ​តម្រូវ​ឲ្យ​ក្រុម​ទាំង​អស់​ប្រកួត​គ្នា​ចំនួន​២​ជុំ ហើយ​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ចំនួន ៤​​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​វគ្គ​​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ៕

Share.