នៅ​ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញបញ្ជីឈ្មោះ​កីឡាករ​២៤នាក់​កោះហៅ​ចូលជម្រើសជាតិកម្ពុជា ​ត្រៀម​ជម្រុះជើង​ឯក​ប្រចាំ​ទ្វីប​ខណៈ​មាន​កីឡាករ​ចូល​សញ្ជាតិ​៣នាក់។

ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំលោក Félix Dalmás គ្រូបង្វឹកជនជាតិអាហ្សង់ទីន បានកោះហៅ កីឡាករ ចំនួន ២៤នាក់ មកពី៦ផ្សេងគ្នាក្នុងនោះរួមមាន៖

ដោយលែកសម្រាប់កីឡាករចូលសញ្ជាតិ៤រូប តែត្រូវលោក Félix Dalmás កោះហៅនោះ មិនមែនវត្តមាន​កីឡាករ Priva នោះឡើយ ខណៈកីឡាករដែលត្រៀមជួយក្រុមជម្រើសជាតិកម្ពុជា រួមមាន៖

ទី១) កីឡាករ Yudai Ogawa ជនជាតិជប៉ុន សមាជិករបស់ភ្នំពេញក្រោន ត្រូវបាន​សហព័ន្ធបាល់ទាត់​កម្ពុជា ប្រកាសចូលសញ្ជាតិ​ជាផ្លូវ​ការ នៅ​ថ្ងៃទី៦​ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ បង្ហាញ​ខ្លួនបាន​៧ប្រកួត​រកបាន​១គ្រាប់ ឱ្យក្រុម​ជម្រើស​ជាតិ​កម្ពុជា។

ទី២) កីឡាករ Hikaru Mizuno ជនជាតិជប៉ុន ត្រូវក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ប្រកាសជាផ្លូវការ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ។

ទី៣) កីឡាករ Mohammed Faeez ជនជាតិអាហ្រ្វិក​ខាងត្បូង បច្ចុប្បនេះមានវ័យ៣១ឆ្នាំ ត្រូវបាន​ក្លិប​បាល់ទាត់​វិសាខា ប្រកាសជាផ្លូវការ កាលពីថ្ងៃទី​៦ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ និងជាកីឡាករទី៤ នៅកម្ពុជា ដោយមានឈ្មោះជាភាសាខ្មែរថា «កាន់ ម៉ូ»។

សូមជម្រាបថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រៀមប៉ះក្រុមស្រីលង្កា ជើងទី១ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ​២០២៤ វេលាម៉ោង ៣:៤៥ នាទីល្ងាច នៅកីឡដ្ឋាន Racecourse International Stadium ប្រទេស​ស្រីលង្កា។

ខណៈជើងទី២ ក្រុមជម្រសជាតិកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលក្រុមស្រីលង្កា វិញម្តង នៅថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៧:០០ នាទីយប់ ។

Share.