ក្លិបបាល់ទាត់ណាហ្គាវើលដ៍ និងអង្គរថាយហ្គឺរ ឡើងឈរតំបន់ Top4 ក្រោយឆ្លងកាត់ ២ប្រកួតឈ្នះទាំង២ប្រកួត នៅដើមរដូងវកាលថ្មី នៃលីគកំពូលកម្ពុជា Cambodian Premier League ឆ្នាំ២០២៤-២៥ នៅសប្ដាហ៍ទី៣នេះ។

ណាហ្គាវើលដ៍ពិជាធ្វើបានល្អ នៅដើមរដូវកាលថ្មីនេះ ដោយ២ប្រកួតកនុំ្លងមកបានឈ្នះ គិរីវង់សុខសែនជ័យ ២-០ និងបន្តយកឈ្នះវិសាខា ១-០ នៅប្រកួតទី២របស់ខ្លួន។ ខណ:អង្គរថាយហ្គឺរ ឆ្លងកាត់២ប្រកួត ដូចគ្នាបានយកឈ្នះ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ១-០ និងឈ្នះ Tiffy Army នៅប្រកួតទី២ ក្នុងលទ្ធផលវាយបក ២-១។
តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី៣៖

លទ្ធផលប្រកួតសប្ដាហ៍ទី៣៖
- ព្រះខ័នរាជស្វាយរៀង ៦-១ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានខេត្តស្វាយរៀង
- ក្រសួងមហាផ្ទៃ ៣-៤ អាយអេសអាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន AIA KMH Park
- វិសាខា ៣-១ ឡាយហ្វ ខេត្តព្រះសីហនុ នៅកីឡដ្ឋាន ព្រីនស៍
- ភ្នំពេញក្រោន ២-១ បឹងកេត នៅកីឡដ្ឋាន Smart RSN
- Tiffy Army ១-២ អង្គរថាយហ្គឺរ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២៥ នេះមានសមាជិកចំនួន១១ក្រុម ដោយប្រកួតប្រជែងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដោយតម្រូវក្រុមជាសមាជិកប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់៕

