ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តព្រុស ក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវបំបែកជាបួន មិនបានបន្ថយល្បឿនគាប់ ជួនភ្លេីងស្តុបដាច់ផងនោះ បានជ្រុលចង្កូតបុកនិងរថយន្តស៊េរីទំនេីប ម៉ាក ឡិចសុីស GX460 ចំពីចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកេីតឡេីង នៅវេលាម៉ោង ១០យប់ ថ្ងៃចន្ទ័ ទី២៦ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្ដោយ ៥០ម៉ែត្រ កែងនិងផ្លូវ ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បេីតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ បុរសម្នាក់បេីករថយន្តម៉ាក តូយ៉ូតា ព្រុសពណ៌ ទុយោទឹក ពាក់ស្លាកលេខ ភ្នំពេញ 2BO-4030 ធ្វេីដំណេីរក្នុងល្បឿនលឿន ទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកេីតហេតុខាងលេី ត្រង់និងផ្លូវបំបែកជាបួន មិនបានបន្ថយល្បឿន គាប់ជួនភ្លេីងស្តុបដាច់ផងនោះ បានជ្រុលចង្កូតបុកនិងរថយន្តស៊េរីទំនេីប ម៉ាក ឡិចសុីស GX460 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BU-3337 ចំពីចំហៀងខាងឆ្វេងពេញទំហឹង រងការខូចខាត រហូតដល់ផ្នែកខាងក្រោយ រីឯរថយន្តព្រុសរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ចំណែកឯអ្នកបេីករថយន្ត ព្រុស រងរបួស ត្រូវបានដឹកយកទៅមន្ទីពេទ្យភ្លាមៗ ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏បានទាក់ទងទៅខាងសមត្ថកិច្ចជំនាញ ឲ្យចុះមកវាស់ យករថយន្តទាំងពីរគ្រឿងនេះ ទៅរក្សាទុបណ្ដោះអាសន្ន រងចាំដោះស្រាយគ្នាពេលក្រោយ៕
អត្ថបទ៖ ទ្រុយ វិច្ឆិកា

