ក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់​វិសាខា បាន​បង្ហាញ​ការចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការប្រកួតពានរង្វាន់​ជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ U16 Cambodian Youth League 2024 ពី​ជ័យ​ជម្នះ ១២​ប្រកួត​ជាប់​គ្នា លើសពី​នេះ U16 ​វិសាខា ក៏ជាក្រុមដែលមាន​កាតពិន័យតិចជាងគេ និងគ្នានកាតក្រហម​សោះ។

ខាងក្រោម​នេះ​គឺជាក្រុម​ដែល​ទទួលបាន​កាតពិន័យពីសំណាក់អាជ្ញាកណ្ដាល៖

  • ណាហ្គាវើលដ៍ កាតសរុប ៣០សន្លឹក កាតក្រហម ៣សន្លឹក
  • បឹងកេត កាតសរុប ២៩សន្លឹក កាតក្រហម ៣សន្លឹក
  • Tiffy Army កាតសរុប ២៥សន្លឹក កាតក្រហម ៥សន្លឹក
  • សៀមរាប យូណាធិត កាតសរុប ២៥សន្លឹក កាតក្រហម ១សន្លឹក
  • សាលាតម្រង់ទិញ រាជធានីភ្នំពេញ កាតសរុប ២១សន្លឹក កាតក្រហម ២សន្លឹក
  • ព្រះខ័នរាជស្វាយរៀង កាតសរុប ២១សន្លឹក កាតក្រហម ៣សន្លឹក
  • ISI ដង្កោសែនជ័យ កាតសរុប ១៩សន្លឹក កាតក្រហម ១សន្លឹក
  • ភ្នំពេញក្រោន កាតសរុប ១៨សន្លឹក កាតក្រហម ១សន្លឹក
  • អង្គរថាយហ្គឺរ កាតសរុប ១៧សន្លឹក កាតក្រហម ១សន្លឹក
  • វិសាខា កាតសរុប ១១សន្លឹក គ្នានកាតក្រហម

ក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់​វិសាខា គឺ​ជាក្រុម​តែ​មួយគត់​ដែល​រក្សាជ័យ​ជម្នះ​បាន​វែង​ជាងគេ នៃការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជន បន្ទាប់​ពី​យក​ឈ្នះលើក្រុមម្ចាស់ផ្ទះ U16 Tiffy Army FC ក្នុលទ្ធផល ៥-១ គិតត្រឹមជុំទី២ សប្ដាហ៍ទី១៣ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។

ដូចនេះ ក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់​វិសាខា គឺជាក្រុម​តែ​មួយ​គត់​ដែល​រក្សាជ័យ​ជម្នះ​បាន​វែង​ជាងគេ គឺ ១២ប្រកួតជាប់គ្នា ចាប់ពីសប្ដាហ៍ទី២មក។ បច្ចុប្បន្នក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់​វិសាខា កំពុង​ឈរ​កំពូលតារាង ១៣ប្រកួត​ឈ្នះ ១២ប្រកួត ចាញ់​១ ស៊ុតបញ្ចូលទីបាន ៥០គ្រាប់​ របូតវិញ ១៣គ្រាប់ មាន ៣៦ពិន្ទុក្នុងដៃ។

នេះ​ជា​ឆ្នាំ​ដំបូង​ហើយ​ដែល​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (ស.ប.ក) រៀបចំ​ពានរង្វាន់​លីគ​យុវជន​ក្រោម​អាយុ​១៦​ ឆ្នាំ ​មាន​ក្រុម​ចូលរួម​ចំនួន១០ ដូចគ្នា និង​ត្រូវ​ប្រកួត​ប្រជែង​ចាប់​ពី​ថ្ងៃ​​ទី១៥ ខែ​ឧសភា ដល់​​ថ្ងៃ​ទី៣​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដោយ​តម្រូវ​ឲ្យ​ក្រុម​ទាំង​អស់​ប្រកួត​គ្នា​ចំនួន​២​ជុំ ហើយ​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ចំនួន ៤​​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​វគ្គ​​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ៕

Share.