ព្រះសីហនុ ៖ បុរសម្នាក់បើកបរម៉ូតូធុនធំ លឿនជ្រុលទៅបុកផ្ទប់ជាមួយរថយន្តLexus RX330 កំពុងបត់ឆ្លងផ្លូវ បណ្តាលឱ្យបាក់ដាច់កង់ម៉ូតូ របួសអ្នកបើកបរដំណំ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវឯករាជ្យ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូធុនធំ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HD-2174 ជិះដោយបុរសម្នាក់ ល្បឿនលឿន ដល់ចំណុចកើតហេតុ គេចមិនទាន់ជ្រុលបុកជាមួយរថយន្ត Lexus RX330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AC-7746 កំពុងឆ្លងផ្លូវពីជើងទៅត្បូង បត់ទៅកើត បណ្តាលឱ្យម៉ូតូដាច់កង់មុខ រថយន្តខ្ទេចមួយចំហៀង របួសម្នាក់ដំណំ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានក្រុង រង់ចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖​តាតុងសែនជ័យ

Share.