ការប្រកួតពានរង្វាន់លីគទី២កម្ពុជា (Cambodian League 2) រដូវកាលឆ្នាំ២០២៣២៤ កន្លងទៅ​បានរក​ឃើញ​ម្ចាស់​ជើងឯកហើយ នោះគឺក្រុមឡាយហ្វខេត្តព្រះសីហនុ បន្ទាប់ពីរកបានពិន្ទុបានច្រើនជាងគេ ក្នុងចំណោម​ក្រុម​ទាំង​៧ដែលបានប្រវិលជុំចំនួន ២ជុំ។

ខាង​ក្រោមនេះជា​ម្ចាស់​ពានសំខានៗនប្រចាំលីគទី២ រដូវកាលឆ្នាំ២០២៣-២៤៖

  • ម្ចាស់ជើងឯកលីគទី២ គឺក្រុមឡាយហ្វ ខេត្តព្រះសីហនុ
  • ជើង​ឯករងបានលលើសមាគមក្រសួងមហាផ្ទៃ
  • លេខ៣ បានលើកងយោធពលខេមរភូមិន្ទ ឈុត (ខ)
  • សមាគមក្រសួងមហាផ្ទៃ ជាក្រុមលេង (Fair Play) ល្អជាងគេ ប្រចាំរដូវកាល។
  • កីឡាករ នួន បូរី របស់សមាគមក្រសួងមហាផ្ទៃ ពាក់អាវលេខ៩ ជាម្ចាស់ស្បែកជើងមាស (Top Goal Scorer Award) ប្រចាំរដូវកាល ក្រោយបង្ហាញខ្លួន ១៤៩១នាទី រកបាន ១៣គ្រាប់ក្នុងនាមជា​ខ្សែ​ប្រយុទ្ធ។
  • កីឡាករ ភឿក ថាត់ថៃ សមាជិករបស់វិសាខា ឈុត(ខ) ពាក់អាវលេខ២៩ ជាប់ឈ្មោះជាកីឡាករ​ល្អ​វ័យយក្មេង ប្រចាំ​រដូវកាល (Best Player U-22 ) បង្ហាញខ្លួនបាន១៥២៣ នាទី ឈ្នះ MVP ៣លើក។
  • កីឡាករ នួន បូរី របស់សមាគមក្រសួងមហាផ្ទៃ ពាក់អាវលេខ៩ ជាប់ឈ្មោះជាកីឡាករល្អប្រចាំការប្រកួត (Best Player) ប្រចាំរដូវកាល ក្រោយបង្ហាញខ្លួន ១៤៩១នាទី ឈ្នះ MVP ៤លើក​ក្នុងនាមជា​ខ្សែ​ប្រយុទ្ធ។
  • កីឡាករ Jose Alexandro Mendonca Da Silva Georgino សញ្ជាតិទីម័រខាងកើត និងជាកីឡាករកូតាអាស៊ាន ពាក់អាវលេខ៣១ របស់ក្រុមឡាយហ្វខេត្តព្រះសីហនុ ជាប់ឈ្មោះជាអ្នកចាំទីល្អជាងគេ (Best Goalkeeper )ប្រចាំរដូវកាល។
  • លោក គង់ វិច្ចិកា របស់ឡាយហ្វខេត្តព្រះសីហនុ ជាប់ឈ្មោះជាគ្រូបង្វឹកល្អជាងគេ (Best Coach )ប្រចាំរដូវកាល ។
  • លោក ពឹង សុជាតិ, ប្រឹម ម៉េងហ័រ, ទូច ពិសិទ្ធ និងលោក ទីម ចិត្រា ជាប់ឈ្មោះជាអាជ្ញាកណ្តាលល្អ (Best Referees ) ប្រចាំរដូវកាល។
Share.