​ក្រុមឥសីវ៉ូលេ/Esaivoler ដែល​តែងតែ​រៀបចំ​ការ​សម្ដែង​ផ្ទាំង​ទស្សនីយភាព​ល្ខោននិយាយ​ខ្មែរ ហើយ​ទទួល​បាន​ការ​គាំទ្រ​ជា​បន្តបន្ទាប់​មក​នោះ​ បាន​នឹង​កំពុង​តែ​សម្ដែង​សាកល្បង និង​តម្លើង​ស្នាដៃថ្មីរបស់​ខ្លួន​ នេះបើ​តាម​ការ​ចែក​រំលែក​ផ្សាយ​ដោយ​ផ្ទាល់​ដោយផេក ក្រុម​ឥសីវ៉ូលេ/Esaivoler។

កាល​ពីថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៤ ផេក​ខាង​លើ​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​៖ «ឈុត​មួយ​ក្នុង​ស្នាដៃ​ល្ខោន​និយាយ​រឿង​ «កំពង់​ធំ​ជំរុំ​ចិត្ត​»​ ​ដែល​ក្រុម​ឥសីវ៉ូលេ​ ​កំពុង​រៀប​ចំ​តម្លើង​សាកល្បង​ ​នឹង​សម្ដែង​ជូន​ទស្ស​និក​ជន​បាន​ទស្សនា​ ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ៗ​។

ល្ខោន​និយាយ​រឿង​ «កំពង់ធំជំរុំចិត្ត» នេះគឺជា​ស្នាដៃ​និពន្ធសាច់រឿង​ដោយ លោក វេជ្ជបណ្ឌិត ញ៉េប ជាបឡេង ដោយ​លោក ញឹក សុខុម ​បាន​បញ្ចូលសំឡេង​ជា​តួអង្គ​សុធា ចំណែក​ឯសំឡេង​តួឯក​ស្រី​នារីផល​ គឺ​បាន​អ្នក​ចម្រៀង​សំនៀងផ្អែម ម្ចាស់​រហស្សនាម រាជធីតាវោហារមាស សំឡេងរនាតឯក លោក​ស្រី ហួយ មាស​ ជា​អ្នក​បញ្ចូល​សំឡេង។

Share.