ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅក្នុងចំណុច ក្បែរអនុ វិទ្យាល័យស្រុកកំពង់សិលា ខេត្តព្រះសីហនុ បណ្ដាលមនុស្សពីរនាក់បាត់បង់ជីវិតនៅហ្នឹងកន្លែង ឯ២៥ នាក់ ផ្សេងទៀតរករបួសធ្ងន់និងស្រា។

តាមប្រភពព័ត៌មាន ពីលោក សេង សូរីណា អធិការស្ដីទី នៃអធិការដ្ឋាននគរបាលស្រុកកំពង់សិលា បានឱ្យដឹងបឋមថា នៅវេលាម៉ោងប៉ុន្មាន ៧:៥០ នាទីព្រឹកថ្ងៃទី២៨ សីហា តាមផ្លូវជាតិលេខ៤ ត្រង់ចំណុចក្បែរនៅវិទ្យាល័យសុ្រកកំពង់សិលា មានករណីគ្រោះថ្នាក់ចរាចរណ៍មកកើតឡើង រវាងរថយន្តតួររីសដឹកកម្មករ បុកជាមួយរថយន្តកុងតីន័រ បើកបរក្នុងទិសដៅច្រាសគ្នា បណ្ដាលឲ្យភាគីរថយន្តទូរីសស្លាប់២នាក់ របួសធ្ងន់ស្រាល ២៥នាក់ ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះនៃមន្ទីរពេទ្យបង្អែកស្រុកកំពង់សាលានិងរថយន្តសង្គ្រោះរបស់អធិការរដ្ឋាននគរបាលស្រុកកំពង់សាលាដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ស្ពឺដែលនៅជិត។ចំពោះស្ថានភាពបែបណាបន្តទៀតនៅព្រំទាន់ដឹងនៅឡើយទេ។


