ខ្សែការពារ​របស់​វិសាខា khan Mohammed Faeez «កាន់ ម៉ូ» បាន​បង្ហាញ​អារម្មណ៍​បន្ទាប់​ពី​ចូល​រួម​ហ្វឹក​ហាត់​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​កម្ពុជាថា៖ «ពិត​ជាមានកិត្តិយស ដែល​បាន​មក​ទី​នេះ ជា​មួយ​ក្រុម​កីឡាករ។ ខ្ញុំពិត​ជា​សប្បាយ​ចិត្ត និង​ចូល​ចិត្ត​សម្រាប់​ការហ្វឹក​ហាត់​ដំបូង​នេះ និង​មាន​ក្ដី​រីក​រាយ​ជា​មួយ​អ្នក​រាល់​គ្នា»។

កាន់ ម៉ូ បន្ថែម​ថា៖ «សម្រាប់​ខ្ញុំ​គិត​ថា នឹង​ជម្រុញ​ខ្លួន​ឯង កាន់​តែ​ខ្លាំងដែល​អាច​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជួយ​ក្រុម​ជម្រើសជាតិ យក​​ឈ្នះ​ស្រីលង្កា នៅ​ជើង​ទី១។ ហើយ​ជា​ការពិត​ណាស់​បួក​យើង​ចង់​ឈ្នះ​ការប្រកួត​អោយ​បាន​ច្រើនតាម​ដែល​អាច​ធ្វើ​បាន»។

ក្រុមជម្រើសជាតិកម្ពុជា កាល​ពី​ព្រឹក​ថ្ងៃទិ២៧ សីហា ក្រោមការដឹកនាំលោក Félix Dalmás គ្រូ​បង្វឹក​ជនជាតិអាហ្សង់ទីន បានកោះហៅ កីឡាករ ចំនួន ២៤នាក់ មកពី៦ក្លិបផ្សេងគ្នា ក្នុង​នោះ​ក៏​មាន​វត្តមាន​កីឡាករ​ចូល​សញ្ជាតិ​ ៣រូប​ផង​ដែរ រួម​មាន៖ Mohammed Faeez មាន​ឈ្មោះខ្មែរថា «កាន់ ម៉ូ» សមាជិករបស់វិសាខា Yudai Ogawa សមាជិករបស់ភ្នំពេញក្រោន និង Hikaru Mizuno របស់​ព្រះខ័នរាជស្វាយរៀង។

រំលឹកថា បន្ទាប់ពីបានរួមចំណែកជាមួយ​វិស័យ​បាល់​ទាត់កម្ពុជា អស់​រយពេល​ជា​ច្រើន​ឆ្នាំ​រួច​មក​ពេល​នេះ​កីឡាករ​បរទេស ៤រូប​បាន​ទទួល​សញ្ជាត់​ខ្មែរជាផ្លូវ​ការ​ គឺ​ទី១ កីឡាករ Yudai Ogawa មាន​ដើម​កំណើត​ជប៉ុន ទី២ កីឡាករ Privat Mbarga មាន​ដើមកំណើតកាមេរូន ទី៣កីឡាករ Hikaru Mizuno ​ដើម​កំណើត​ជប៉ុន និងទី៤ កីឡាករ Mohammed Faeez មានដើមកំណើតអាហ្វ្រិកខាងត្បូង ។

ដោយលែក​សម្រាប់ កីឡាករ Mohammed Faeez កាលពីថ្ងៃទី​៦ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ក្លិបបាល់ទាត់វិសាខា បានប្រកាស​ពី​កាទទួលបានសញ្ជាតិខ្មែរ ជាផ្លូវការនិងជាកីឡាករទី៤ នៅកម្ពុជា ដោយមានឈ្មោះជាភាសាខ្មែរថា «កាន់ ម៉ូ»។

Mohammed Faeez បច្ចុប្បនេះមានវ័យ៣១ឆ្នាំ ចូលរួមក្នុងវិស័យបាល់ទាត់​នៅកម្ពុជាដំបូង​នៅឆ្នាំ​២០១៩ កាលនោះរួមគេចូលរួមជាមួយក្លិបបាល់ទាត់ Tiffy Army FC ក្រោយមកនៅឆ្នាំ២០២០ មកផ្ទេមកចូលរួមជាមួយក្រុមវិសាខា មកដល់បច្ចុប្បន្ន៕

Share.