កីឡាការិនី យ៉ុន យ៉ើន គឺជាកីឡាការិនីកម្ពុជា នឹងត្រូវជួយក្រុមនារី Young Elephant FC ប្រកួតទល់និងក្រុម Al Nasser Club របស់ម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌិត ក្នុងការប្រកួតពានរង្វាន់ 2024–25 AFC Women’s Club Championship ( នៅពូល A )។

សម្រាប់កម្មវិធីប្រកួតរបស់ ក្រុមបាល់ទាត់នារី Young elephants នៃពានរង្វាន់ 2024-25 AFC Women’s Champions League រួមមាន៖
- ថ្ងៃទី២៨ សីហា៖ Al Nassr ជួប Young Elephants នៅកីឡដ្ឋាន King Saud University វេលាម៉ោង ១:៣០នាទីយប់
- ថ្ងៃទី៣១ សីហា៖ Myawady ជួប Young Elephants នៅកីឡដ្ឋាន King Saud University វេលាម៉ោង ១២:១៥នាទីយប់

នៅក្នុងការចូលរួមប្រកួតក្រុមបាល់នារី Young Elephant FC របស់ប្រទេសឡាវ សម្រាប់ការប្រកួត AFC Women’s Club Championship Preliminary Stage កីឡាការិនី យ៉ុន យ៉ើន គឺជាផ្នែកដ៏សំខាន់មួយក្នុងការជួយក្រុម និងអាចស៊ុតបញ្ជូលទីបាន ១គ្រាប់ក្នុងជំនួនប៉ះ Abu Dhabi Country Club របស់អេមីរ៉ាតអារ៉ាប់រួម ( នៅពូល A )។
បញ្ចប់ការប្រកួត ក្រុមបាល់នារី Young Elephant FC របស់ប្រទេសឡាវ បានបរាជ័យក្នុងជំនួបទី១ ក្រោយថ្វីដៃរបស់ក្រុម Abu Dhabi Country Club របស់អេមីរ៉ាតអារ៉ាប់រួម ក្នុងលទ្ធផល ២ទល់និង១ នៅកីឡដ្ឋាន King Saud University កាលពីរាត្រីថ្ងៃទី២៥ សីហា ២០២៤។

ក្រុមបាល់នារី Young Elephant FC របស់ប្រទេសឡាវ ស្ថិតនៅក្នុងពូល A នែការប្រកួត AFC Women’s Club Championship Preliminary Stage រួមជាមួយក្រុម Al Nassr របស់ម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌិត ក្រុម Abu Dhabi Country Club របស់អេមីរ៉ាតអារ៉ាប់រួ និងក្រុម Myawady របស់មីយ៉ាន់ម៉ា។
កីឡាការិនី យ៉ុន យ៉ើន ត្រូវបានក្លិបណាហ្គាវើលដ៍ ប្រកាសចេញទៅចូលរួមជាមួយក្លិបបាល់ទាត់នារី 𝗬𝗼𝘂𝗻𝗴 𝗘𝗹𝗲𝗽𝗵𝗮𝗻𝘁𝘀 របស់ប្រទេសឡាវ ក្នុងលក្ខខណ្ឌខ្ចីជើង ក្នុងយុទ្ធនាការរបស់ពួកគេសម្រាប់ការប្រកួត AFC Women’s Club Championship Preliminary Stage ដែលគ្រោងធ្វើនៅថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤៕

