សិល្បៈជាតិ៖ ពិតជាធ្វើឱ្យមហាជន និងអ្នកគាំទ្ររំជើបរំជួលបុកពោះដាក់ CV បន្ទាន់ភ្លាមៗ បន្ទាប់ពីលោក Rick Kh គោប្រាក់ បានប្រកាសរើសជំនួយការផលិតវីដេអូ ដែលទទួលបានប្រាក់ខែខ្ទង់ពាន់ដុល្លារ និងបានធ្វើដំណើរទៅទីតាំងប្លែកៗនៅក្រៅប្រទេស។

តាមការបង្ហោះរបស់លោក Rick Kh បានរៀបរាប់យ៉ាងដូច្នោះ៖
ត្រូវការជំនួយការ Traveler (Trip Project Manager) ដើរលេងថតវិដេអូជាមួយគ្នា ចេះពិភាក្សាវែងឆ្ងាយ (ដឹកនាំថត) ចេះរៀបគំរោងការប្លង់ថតនានា ដូចជាបំបែករឿងក្តីក្រៅប្រទេស សម្រាយភូមិសាស្ត្រនានា ហ៊ានឆ្លងកាត់តំបន់ប្លែកៗ នឹងរៀបចំដំណើរកម្សាន្តទុកមុនឲ្យ Rick (more into history and philosophy + spiritual) ប្រាក់ខែពី $1,200 ~ $1,500 ធ្វើការ១៩ថ្ងៃ ឈប់១២ថ្ងៃ ទាក់ទងបានតាម IG ក្នុងខំមិន។

សូមជម្រាបថា ការបង្ហោះឡើងរបស់អ្នកផលិតមាតិកាល្បីនៅកម្ពុជារូបនេះ បានធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាអ្នកលេងបណ្ដាញសង្គមជាច្រើនកំពុងចាប់អារម្មណ៍ដាក់ CV យ៉ាងភ្លូកទឹកភ្លូកដី។ ហើយសម្រាប់ IG របស់លោក គោប្រាក់ មានឈ្មោះពេញ rickkh.real ៕

