សិល្បៈជាតិ៖ ថ្មីៗនេះតារាចម្រៀង ស៊ូ ស៊ីរីកា បានបង្ហាញមុខនៅក្នុងព្រឹត្តិការណ៍ទស្សនាល្ខោនយីកេរឿង ម៉ាក់ថឺង ដែលជាស្នាដៃសម្ដែងរបស់សិស្សសាលាមធ្យមវិចិត្រសិល្បៈ។ ជួបសម្ភាសន៍ជាមួយអ្នកសារព័ត៌មានត្រយង ស៊ូ ស៊ីរីកា បានបញ្ជាក់ពីការផលិតស្នាដៃចម្រៀងថ្មីៗរបស់ខ្លួន ហើយរាល់ការផលិត Original Music មួយ​បទ​ៗ​ មិនមែនជារឿងងាយស្រួលទេ ត្រូវបើខួរក្បាលគិតរកគំនិតថ្មីៗរហូតដើម្បីឱ្យចាក់ដល់អារម្មណ៍អ្នកស្ដាប់។

កញ្ញា ស៊ូ ស៊ីរីកា លើកឡើងពីគម្រោងចេញបទចម្រៀងថ្មីនេះ បន្ទាប់ពីខ្លួនប្រកាសថាជាតារាចម្រៀងឯករាជ្យ និងត្រៀមបង្ហាញស្នាដៃថ្មីៗដែលជា Original Music មានលាយបញ្ចូលគ្នាទាំងតន្ត្រីសម័យ និងបុរាណ ដើម្បីនាំអារម្មណ៍អ្នកស្ដាប់ឆ្ពោះទៅដែនអារម្មណ៍ប្លែកមួយថ្មីទៀត។ កញ្ញាថា ខ្លួននឹងផលិតបទចម្រៀង «ឧបសគ្គស្នេហ៍» Version 2 ដែលខុសគ្នាដាច់បទចម្រៀងដំបូងរួមគ្នាជាមួយតារាចម្រៀង ហាក់។

សូមបញ្ជាក់បន្ថែមថា សព្វថ្ងៃនេះផ្លូវចិត្តកញ្ញា ស៊ូ ស៊ីរីកា បានធូរស្បើយច្រើនមួយកម្រិតហើយ កញ្ញានៅតែប្រឹងប្រែងក្រោកឈរហើយដើរទៅមុខលើវិថីសិល្បៈចម្រៀងនេះរហូតមក។ អ្នកគាំទ្រដែលស្រឡាញ់ពេញចិត្តកញ្ញា ស៊ូ ស៊ីរីកា ច្បាស់ជាជ្រាបច្បាស់ហើយថា តារាចម្រៀងរូបនេះបានដុះពន្លកមកពីពូជពង្សឈាមជ័រអ្នកសិល្បៈ ហើយនាងក៏ជាតារាចម្រៀងស្រីមួយរូបក៏មានសមត្ថភាពទេពកោសល្យជាច្រើនលើផ្នែកសិល្បៈនេះផងដែរ។ កុំរង់ចាំតាមដានថ្មីៗរបស់កញ្ញា ស៊ូ ស៊ីរីកា នឹងចេញនាពេលឆាប់ៗខាងមុខនេះ៕

Share.