សារព័ត៌មានត្រយង ទទួលបានសិទ្ធិផ្សាយផ្ទាល់ព្រឹត្តិការណ៍ប្រកួតកីឡាករបាល់ទះដណ្តើមប្រាក់រង្វាន់ SAMDECH MOHA BORVOR THIPADEI SEA V LEAGUE CHALLENGE 2024 ដែលប្រទេសកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមប្រកួតពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី២ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិ។

ប្រទេសចូលរួមមានដូចជា៖
- ប្រទេសកម្ពុជា
- ប្រទេសសិង្ហបុរី
- ប្រទេសឡាវ
- ប្រទេសម៉ាឡេស៊ី។
កម្មវិធីប្រកួត៖



តម្លៃសំបុត្រមានចំនួន២ប្រភេទដូចជា៖
– ប្រភេទ ១ ( zone A ) តម្លៃ ១០,០០០៛
– ប្រភេទ ២ ( zone B ) តម្លៃ ៥,០០០៛។
លេខទូរសព្ទទំនាក់ទំនងទិញសំបុត្រ៖
017 684 881 (telegram)
096 549 0733 (telegram)។
***បញ្ជាក់ចំណូលទទួលបានពីការលក់សំបុត្រនឹងត្រូវឧបត្ថម្ភ ទៅមណ្ឌលកុមារកំព្រា។
សមាសភាពប្រតិភូ គ្រូបង្វឹក និងកីឡាករជម្រើសជាតិកម្ពុជាត្រៀមចូលរួមការប្រកួតពានរង្វាន់ SAMDECH MOHA BORVOR THIPADEI-2024 SEA V League Challenge៖

















គួរដឹងផងដែរព្រឹត្តិការណ៍ប្រកួតកីឡាករបាល់ទះ SAMDECH MOHA BORVOR THIPADEI SEA V LEAGUE CHALLENGE 2024 ធ្វើឡើងដើម្បីជម្រុះយក១ក្រុមទទួលបានកៅអីសម្រាប់ចូលរួមការប្រកួតពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ ឆ្នាំ២០២៥៕

