ភ្នំពេញ ៖ ម៉ូតូFZមួយគ្រឿងបើកបរដោយបុរសម្នាក់លឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកពីក្រោយម៉ូតូហុងដាឌ្រីម របួសធ្ងន់ម្នាក់ ស្រាលម្នាក់ កាលពីវេលាម៉ោង៣និង៥០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ៥០ ម៉ែត្រ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះរបួសធ្ងន់ឈ្មោះ សារិន ភារម្យ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅ ភូមិសង្កាត់កើតហេតុ ជិះម៉ូតូហុងដាឌ្រីម សេរី២០២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KR-7716 ជាមធ្យោបាយ។
តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុភាគីម៉ូតូធុនធំ ម៉ាកFZ ពណ៌ក្រហម ពាក់ស្លាកលេខ
ភ្នំពេញ 1CL-3332 ធ្វើដំណើរលឿនពីជើងទៅត្បូង ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកពីក្រោយម៉ូតូហុងដាឌ្រីម ជិះស្របទិសគ្នា បណ្តាលឱ្យភាគីខាងម៉ូតូហុងដាឌ្រីម របួសធ្ងន់ ខាងម៉ូតូFZរបួសស្រាល ។

ក្រោយកើតហេតុជនរងគ្រោះរបួសធ្ងន់ម្នាក់ត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកដង្កោដឹកយកទៅព្យាបាល ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំភាគីសងខាងចូលដោះស្រាយគ្នានៅពេលក្រោយទៀត ៕

អត្ថបទ៖ តាតុងសែនជ័យ

