កណ្តាល ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿង បើកបរលឿនមិនប្រកាន់ស្តាំជ្រុលទៅបុកជាមួយម៉ូតូស្កុបពី កំពុងជិះច្រាសទិសគ្នា កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ២ ក្នុងភូមិតាក្ដុល សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ភាគីម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AO-8041 ជិះដោយឈ្មោះ វង សុគន្ធ ភេទប្រុស អាយុ៣៨ឆ្នាំ មានទៅលំនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកភាគីខាងម៉ូតូស្កុបពី ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1KQ-5132 ជិះដោយឈ្មោះ ហែន សុចិត្រា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិអូរដូនអាម ឃុំពន្លា ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុម៉ូតូហុងដាឌ្រីមជិះលឿនពីត្បូងទៅជើង មិនប្រកាន់ស្តាំ ដល់ចំណុចកើតហេតុជ្រុលបុកជាមួយម៉ូតូស្កុបពី កំពុងជិះច្រាសទិសគ្នា បណ្តាលឱ្យរបួសសងខាង ។ ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកជ័យជំនះ ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងតាខ្មៅ រង់ចាំដោះស្រាយគ្នាពេលក្រោយ៕

អត្ថបទ៖ តាតុងសែនជ័យ

