ក្រុមជម្រើសជាតិម៉ាឡេស៊ី និងក្រុមជម្រើសជាតិសិង្ហបុរី បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ហើយដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ SAMDECH MOHA BORVOR THIPADEI SEA V LEAGUE CHALLENGE 2024 ដែលប្រទេសកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។


ព្រឹត្តិការណ៍បាល់ទះ SAMDECH MOHA BORVOR THIPADEI SEA V LEAGUE CHALLENGE 2024 នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី២ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិមាន៤ប្រទេសចូលរួម រូមមាន៖ ម្ចាស់ផ្ទះកម្ពុជា, ប្រទេសសិង្ហបុរី, ប្រទេសឡាវ និងម៉ាឡេស៊ី។
កម្មវិធីប្រកួត
ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤
- ឡាវ ប៉ះ សិង្ហបុរី ម៉ោង ៤ ០០នាទីរសៀល។
- កម្ពុជា ប៉ះ ម៉ាឡេស៊ី ម៉ោង ៦:៣០នាទី ល្ងាច។

ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤
- ម៉ាឡេស៊ី ប៉ះ សិង្ហបុរី ម៉ោង ៤:០០ នាទីរសៀល។
- កម្ពុជា ប៉ះ ឡាវ ម៉ោង ៦:៣០នាទីល្ងាច។

ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤
- ឡាវ ប៉ះ ម៉ាឡេស៊ី ម៉ោង ៤:០០ នាទីរសៀល។
- សិង្ហបុរី ប៉ះ ម៉ាឡេស៊ី ម៉ោង ៦:៣០នាទីល្ងាច។

តម្លៃសំបុត្រមានចំនួន២ប្រភេទដូចជា៖
– ប្រភេទ ១ ( zone A ) តម្លៃ ១០,០០០៛
– ប្រភេទ ២ ( zone B ) តម្លៃ ៥,០០០៛។
បញ្ជាក់ចំណូលទទួលបានពីការលក់សំបុត្រនឹងត្រូវឧបត្ថម្ភ ទៅមណ្ឌលកុមារកំព្រា។


គួរដឹងផងដែរព្រឹត្តិការណ៍ប្រកួតកីឡាករបាល់ទះ SAMDECH MOHA BORVOR THIPADEI SEA V LEAGUE CHALLENGE 2024 ធ្វើឡើងដើម្បីជម្រុះយក១ក្រុមទទួលបានកៅអីសម្រាប់ចូលរួមការប្រកួតពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ ឆ្នាំ២០២៥៕

