សិល្បៈជាតិ៖ រងចាំតាមដានមួយរយៈធំតើក្នុងចំណោមបេក្ខភាពទាំង៥ដួង ដែលនឹងមានម្នាក់បានក្លាយជាម្ចាស់មកុដឯកនៃកម្មវិធីបវរកញ្ញចក្កវាឡតំណាងប្រទេសកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ដោយនៅរាត្រីទី២៩ ខែសីហា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃកំណត់ជោគវាសនារបស់បេក្ខនារីយើង។

នៅរាត្រីនេះ បេក្ខនារីឆ្នើមទាំង ៥រូប ឬ Top5 នៃកម្មវិធី Miss Universe Cambodia រួមមាន៖ អ្នកនាង ប្រាសាទ ដាវីន ,កញ្ញា ឆន ស្រីណេត , កញ្ញា ហង្ស សូរិយ៉ាន់, អ្នកនាង Mealyann Nita Saing, និងកញ្ញា Khemma Metayer នឹងឡើងប្រជែងគ្នា ដើម្បីដណ្ដើមមកុដឯក ក្លាយជាបវរកញ្ញចក្កវាឡតំណាងឱ្យប្រទេសកម្ពុជា ចេញទៅប្រកួតនៅប្រទេស ម៉ិចស៊ិចកូ គម្រប់ខួបទី៧៣ឆ្នាំ នៃការបង្កើតកម្មវិធីនេះ។
សូមជម្រាបជូនថា កម្មវិធីប្រកួតផ្ដាច់ព្រ័ត្រនឹងប្រារព្ធឡើងនៅថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ ប្រទេស ម៉ិចស៊ិច ដោយលើកនេះគឺជាលើកទីពីរហើយ ដែលប្រទេសមួយនេះបានរៀបចំធ្វើជាម្ចាស់ផ្ទះ ក្រោយបានធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០០៧។ ម្ចាស់មកុដឆ្នាំ២០២៣ កញ្ញា Sheynnis Palacios ជនជាតិ នីហ្គារ៉ាក័រ គឺជាអ្នកផ្ទេរ និងបំពាក់ មកុដឱ្យម្ចាស់មកុដឆ្នាំ ២០២៤ ដោយផ្ទាល់៕

