Camcar ដែលជាអ្នករីវីយូឡានដ៏ល្បី បង្ហាញអារម្មណ៍រំភើបណាស់ក្រោយចូលរួមបរិច្ចាគថវិកា ហើយទទួលបានលិខិតថ្លែងអំណរគុណ ដោយបរិច្ចាគត្រឹម ២០០០រៀល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចុះហត្ថលេខាដោយផ្ទាល់។

ការបង្ហោះលើហ្វេសប៊ុកជាមួយវីដេអូប្រមាណ ២នាទី Camcar បាននិយាយថា លោករំភើបណាស់បងប្អូនដែលទទួលបានលិខិតថែ្លងអំណរគុណ ដោយបរិច្ចាគត្រឹម ២០០០រៀល ក៏សម្តេចចុះហត្ថលេខាដោយផ្ទាល់។ ទោះបីថវិកាតិច ឬច្រើន ក៏បងប្អូនមានឱកាសដូចលោក។

ជាមួយគ្នានេះ Camcar ក៏បានអំពាវនាវឲ្យបងប្អូនបរិច្ចាគ ដើម្បីចូលរួម កសាងរចនាសម្ព័ន្ទតាមព្រំដែនប្រទេសយើងឲ្យបានគ្រប់គ្នា៕
អត្ថបទ៖ សង្គម

