កំពង់ធំ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោក នាយផ្នែលោក ប៉ែន សាវ៉េង នាយរងផ្នែករដ្ឋបាលជលផលផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម សង្កាត់រដ្ឋបាលជលផលពាមបាង ចូលរួមជាមួយកម្លាំងប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅ ស្រុកកំពង់ស្វាយ និងឈរជើងនៅឃុំពាមបាង បានចេញប្រតិបត្តិការ.ចុះបង្រ្កាបបទល្មើសនេសាទចាប់ពីចំណុច កោះតាបរ ដល់ផ្សោត ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងចំណុចដំរីកូន ចុងអាទ្រូ និងរហាលស្នោ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបង្ក្រាបបានជាលទ្ធបាន២ករណី ចុះរុះរើបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកនៅនឹងកន្លែងរួមមាន របាំងសាច់អួនចំនួន១២របាំង ប្រវែង២៤០០ម៉ែត្រឡុកសាច់អួនចំនួន១៧គ្រឿង លប/លូសាច់អួន ចំនួន២៤មាត់ បង្គោលចំនួន២៥០០ដើម ចាក់លែងត្រីចម្រុះទម្ងន់៥៥គីឡូក្រាម។

ជាមួយគ្នានេះដែរ.សង្កាត់រដ្ឋបាលជលផលស្ទោង ជាមួយកម្លាំងទីបញ្ជាការស្រាលប្រចាំស្រុកស្ទោង ចុះល្បាតដីព្រៃលិចទឹក និងចុះបង្រ្កាបបទល្មើសជលផលនៅចំណុច:ត្រពាំងសណ្តាន់ ត្រពាំងក្របាស ក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
លទ្ធផលអនុវត្តបាន០១ករណី បានរុះរើកាប់បំផ្លាញចោលឧបករណ៍ខុសច្បាប់នៅនិងកនែ្លងមាន របាំងស្បៃមុង ចំនួន៦របាំង ប្រវែង៩០០ម៉ែត ឡុកចំនួន៦គ្រឿងលូចំនួន១៣មាត់ បង្គោល
ចំនួន៥០០ដើម ចាក់លែងត្រីទំងន់ជាង៣០គីឡូក្រាម ចូលទន្លេវិញ៕
អត្ថបទ៖ កំពង់ធំ

