កំពង់ចាម៖ លោកជំទាវ ញូង ចរិយា ឧត្តមភរិយា របស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់គ្រួសារដែលមានពិការភាព និងជីវភាពខ្វះខាត ចំនួន១០គ្រួសារ រស់នៅក្នុងឃុំពង្រ ឃ៉ំមហាលាភ ឃុំល្វេ ស្រុកកោះសូទិន នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ។


ពលរដ្ឋមានពិការភាពទាំង១០គ្រួសារ នៅក្នុងស្រុកកោះសូទិន បានថ្លែងអំណរគុណដល់អំណោយដ៏ថ្លៃថ្លារបស់សាខាកាកបាទក្រហមកម្ពុជា និងរដ្ឋបាលខេត្តកំពង់ចាមដែលតែងយកចិត្តទុកដាក់ចុះសួរសុខទុក្ខ និងលើកទឹកចិត្តជានិច្ចដល់ពលរដ្ឋ ព្រោះទុក្ខលំបាករបស់ពលរដ្ឋ ជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ គោលនយោបាយដ៏ល្អនេះពលរដ្ឋនិងបន្តគាំទ្រគ្រប់កាលៈទេសៈ ៕


អត្ថបទ៖ អាចារ្យលាក់

