សិល្បៈជាតិ៖ អ្នកនាង ប្រាសាទ ដាវីន អតីតតារាសម្ដែង តារាដើរបង្ហាញម៉ូត និងជាអតីត Freshie Girl ផងនោះបានវិលត្រលប់មកប្រកួតប្រជែងក្នុងកម្មវិធី Miss Universe ជាថ្មីនៅឆ្នាំ២០២៤ នេះហើយអ្នកម្ដាយកូនមួយរូបនេះ ក៏បានក្លាយជាស្ត្រីមានប្ដីនិងមានកូនដំបូងគេរបស់កម្ពុជា ឈ្នះមកុដផងដែរ។


បានបញ្ចប់ជាស្ថាពរ និងជោគជ័យជាទីបំផុត សម្រាប់កម្មវិធី Miss Universe Cambodia 2024 ដោយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនេះ កម្មវិធីបានឃើញស្ត្រីដ៏សក្ដិសមមួយរូប នៅក្នុងចំណោមស្ត្រីឆ្នើមៗTop 5 នៃកម្មវិធី។

សម្រាប់អ្នកនាង ប្រាសាទ ដាវីន ថ្វីត្បិតថាបានរៀបការ និងមានកូនម្នាក់ដ៏គួរឱ្យស្រលាញ់ ប៉ុន្តែរូបសម្រស់ រាង និងសមត្ថភាពរបស់អ្នកនាង នៅតែលេចធ្លោ និងមានការទទួលស្គាល់ ទើបអ្នកនាង អាចយកឈ្នះជយលាភី និងក្លាយជាម្ចាស់មកុដ នៃកម្ពុជា ត្រៀមចេញទៅប្រកួតប្រជែងលើឆាកអន្តរជាតិ នាពេលខាងមុខនេះ។
សូមជម្រាបជូនថាបេក្ខភាពទាំង៥រូប ដែលជាប់ពីវគ្គ Casting Call នៃកម្មវិធី Miss Universe Cambodia មានដូចជា ប្រាសាទ ដាវីន, ហង្ស សូរិយ៉ាន់, កញ្ញា ឆន ស្រីណេត, អ្នកនាង Mealyann Nita Saing, កញ្ញា Khemma Metayer៕

