លោកអាជ្ញាកណ្តាល ​១២នាក់ ចាយកាត​ ៥១សន្លឹក ត្រឹមសប្ដាហ៍ទី៣ នៃពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាលថ្មី ខណ:​អាជ្ញាកណ្តាល អ៊ីវ ទីណា ដឹកនាំ ២ប្រកួតចាយកាតក្រហម ២សន្លឹក ក្នុងចំណោម​កាតសរុប ១០សន្លឹក។

លោក អ៊ីវ ទីណា ដឹកនាំការប្រកួត ក្នុងជំនួប វិសាខា ប៉ះ ណាហ្គាវើលដ៍ សប្ដាហ៍ទី២

ក្នុង​នោះ​លោក​អាជ្ញាកណ្ដាលទាំង ១២រូបដែល​បាន​ចាយកាត ត្រឹម​សប្ដាហ៍ទី៣ រួម​មាន៖

  • លោក អ៊ីវ ទីណា ដឹកនាំ ២ប្រកួត កាតលឿង ៨ ក្រហម ២ សរុប ១០សន្លឹក
  • លោក ឃួន វីរ: ដឹកនាំ ២ប្រកួត កាតលឿង ៦ ក្រហម ១ សរុប ៧សន្លឹក
  • លោក ពឹង សុជាតិ ដឹកនាំ ១ប្រកួត កាតលឿង ៥ ក្រហម ២ សរុប ៧សន្លឹក
  • លោក ថន ថាវ័ន្ត ដឹកនាំ ១ប្រកួត កាតលឿង ៤ សន្លឹក
  • លោក ប្រឹម ម៉េងហ័រ ដឹកនាំ ១ប្រកួត កាតលឿង ៤ សន្លឹក
  • លោក នៅ ភក្ដី ដឹកនាំ ១ប្រកួត កាតលឿង ៤ សន្លឹក
  • លោក ឃិន ឧសីហា ដឹកនាំ ១ប្រកួត កាតលឿង ៣សន្លឹក
  • លោក ជី សាមឌី ដឹកនាំ ២ប្រកួត កាតលឿង ៣សន្លឹក
  • លោក ស៊ុំ វីយូរ៉ា ដឹកនាំ ១ប្រកួត កាតលឿង ៣សន្លឹក
  • លោក ហោ ប៊ុនថង ដឹកនាំ ១ប្រកួត កាតលឿង ២សន្លឹក
  • លោក ​ជួប វិសាល ដឹកនាំ ១ប្រកួត កាតលឿង ២សន្លឹក
  • លោក យាន ប៊ុនថង ដឹកនាំ ១ប្រកួត កាតលឿង ២សន្លឹក

សម្រាប់​កម្មវិធីប្រកួតនៅចុង​សប្ដាហ៍ នៃពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៤-២៥ នឹង​ត្រូវ​សម្រាក​១សប្ដាហ៍ នឹង​វិល​ត្រឡប់​មកវិញ​នៅ​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។

Share.