សិល្បៈជាតិ៖ ដូចបានដឹងមកហើយថា កញ្ញា អ៊ិន លក្ខិណា បានចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Cosmo លំដាប់អន្តរជាតិដែលបានធ្វើឡើងនៅប្រទេស។ យ៉ាងបវរកញ្ញារូបនេះក៏បានអំពាវនាវឱ្យអ្នកគាំទ្រចូលរួមបោះឆ្នោតជូនខ្លួននៅក្នុងវគ្គ « COSMO SOCIAL AMBASSADOR »។
ជាការពិតណាស់ ការប្រកួតសម្រស់នៅក្នុងកម្មវធី Miss Cosmo ឆ្នាំ ២០២៤ នេះ ទើបតែឈានចូលការប្រកួតតាមរយៈការបោះឆ្នោតនៅលើបណ្ដាញសង្គមក្នុងវគ្គ «COSMO SOCIAL AMBASSADOR » ដើម្បីសន្សំពិន្ទុសម្រាប់បេក្ខភាពនីមួយៗ និងដើម្បីចាប់យកឱកាសឈានចូលវគ្គកំពូលនៃកម្មវិធីផងដែរ។


ការបោះឆ្នោតនេះបានធ្វើឡើងដោយបែងចែកជាក្រុមៗ ហើយក្នុងនោះ កញ្ញា អ៊ិន លក្ខិណា តំណាងប្រទេសកម្ពុជាគឺស្ថិតនៅក្នុងក្រុមទី២ ដែលមានប្រទេសទាំងអស់ ៩ ផ្សេងទៀតបានចូលរួមជាមួយ។ ការបោះឆ្នោតនេះតម្រូវឱ្យអ្នកគាំទ្រធ្វើតាមជា ២ ដំណាក់កាលគឺ ទី ១. Like និង follow ហ្វេសប៊ុកហ្វេនផេក Miss Cosmo ទី២.ស្វែករករូបភាពបវរកញ្ញាបេក្ខភាពដែលខ្លួនពេញចិត្តហើយចុច 1 reaction = 1 ពិន្ទុ 1 comment = 1 ពិន្ទុ 1 share = 1 ពិន្ទុ ដែលការបោះឆ្នោតនេះ នឹងផុតកំណត់នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤។
សម្រាប់បវរកញ្ញាដែលទទួលបានពិន្ទុច្រើនជាងគេបំផុត នឹងមានឱកាសគ្រងតំណែង និងទទួលពានរង្វាន់ Winner of Cosmo Social Ambassador។ ហើយបេក្ខភាពដែលមានពិន្ទុច្រើនក៏ទទួលបានឱកាសឈានចូលវគ្គ Top 21 Finalist នៃកម្មវិធីនេះតែម្ដង។
ជាមួយគ្នានេះដែរ កញ្ញា អ៊ិន លក្ខិណា ដែលមានតំណែងជា Miss Cosmo Cambodia ក៏បានអំពាវនាវថា ៖ «It’s time for CAMBODIA show your support guy Please vote for me everyone….» ដែលមានន័យថា «ដល់ពេលដែលកម្ពុជាបង្ហាញពីកម្លាំងគាំទ្ររបស់អ្នកទាំងអស់គ្នា សូមបោះឆ្នោតឱ្យខ្ញុំផងណាអ្នកទាំងអស់គ្នា….»។
សូមជម្រាបដែរថា ការប្រកួតវេទិកា Miss Cosmo លំដាប់អន្តរជាតិ នឹងបើកការប្រកួតវគ្គបឋមនៅយប់ថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២៤ និងប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៤ ធ្វើនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម៕

