ដំណើរការបាន ២ប្រកួតរួម​មក ពានរង្វាន់​លីគ​នារី​កម្ពុជា Cambodian Women’s League រដូវកាល​​២០២៤-២៥ ខណ:​ ២ក្រុម​ គឺ​ក្រុមនារីសលត៍ ខេត្តបាត់ដំបង និងមន្ទីរ អយក ខេត្តកំពងឆ្នាំង ជាក្រុម​មិន​មានពិន្ទុ និងគ្នាម​គ្រាប់​ទាល់តែសោះ។

​ក្រុមនារីសលត៍ ខេត្តបាត់ដំបង

ឆ្លងកាត់​ ២ប្រកួត​កន្លង​មក​របស់​ក្រុម​នារីសលត៍ ខេត្តបាត់ដំបង ប្រកួត​ទី១ ចាញ់​ក្លិបបាល់ទាត់សៀមរាប ១៥ទល់និង០ ប្រកួតទី២ ចាញ់ វិសាខា ១៨ទល់និង០ ខណ:មន្ទីរ អយក ខេត្តកំពង់ឆ្នាំង ប្រកួត​ទី១ ចាញ់​បឹងកេត ៦ទល់និង០ ប្រកួត​ទី២ ចាញ់ ណាហ្គាវើលដ៍ ៩ទល់និង០។

សូម​បញ្ជាក់​ថា​​លីគ​នារី​កម្ពុជា តម្រូវ​ឱ្យ​ក្រុម​ទាំង​១០​ប្រកួត​គ្នាវិលជុំ​ចំនួន២​ជើង​​ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​មាន​ឈ្មោះ​បន្ត​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ ដោយ​ក្រុម​លេខ៣ ប៉ះ​ក្រុម​លេខ៤ រក​អ្នក​ឈ្នះ​ឡើង​ទៅ​ប៉ះ​ក្រុម​លេខ២ ខណៈ​ក្រុម​លេខ១ មាន​ឈ្មោះ​ចាំ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

ក្រុមបាល់ទាត់នារី មន្ទីរ អយក ខេត្តកំពងឆ្នាំង

តាម​គម្រោង​ការ​ប្រកួត​ធ្វើ​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​ការ​ប្រកួត​ត្រូវ​ធ្វើ​ Home/Away លើ​ទឹកដី​របស់​ក្រុម​ទាំង​១០​ម្តង​ម្នាក់៕

កម្មវិធប្រកួត នៅសប្ដាហ៍ទី៣៖

Share.