គណៈប្រតិភូគណៈកម្មការទី៩ ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ រួមជាមួយ ឯកឧត្តម លោកជំទាវ ជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានអញ្ជើញជួបប្រជុំសវនាការជាមួយរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដើម្បីស្វែងយល់ពីប្រសិទ្ធភាព នៃការប្រតិបត្តិច្បាប់នានា និងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាមតែម្តង។

នៅក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីមន្ទីរអង្គភាពជំនាញរួមមាន មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មន្ទីររ៉ែ និងថាមពល មន្ទីរពាណិជ្ជកម្ម មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអង្គភាពការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង​ និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ។

កិច្ចប្រជុំ មានគោលបំណង ដើម្បីស្វែងយល់ពីប្រសិទ្ធភាព នៃការប្រតិបត្តិច្បាប់នានា និងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្នុងខេត្តកំពង់ចាម និងដើម្បីឈ្វេងយល់ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានា ក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ៕

អត្ថបទ៖ អាចារ្យលាក់

Share.