ក្រោយប្រកួតបើកឆាកឈ្នះលើក្រុមជម្រើសជាតិម៉ាឡេស៊ី ៣សិតទល់១ (១៧-២៥, ២៥-១៨, ២៥-២១, ២៥-២១) កាលពីថ្ងៃសុក្រ​ ទី៣០ ខែសីហា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋាន នៃពានរង្វាន់ដណ្តើមប្រាក់រង្វាន់ SAMDECH​ MOHA​ BORVOR​ THIPADEI​ SEA​ V​ LEAGUE​ CHALLENGE 2024។

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិឡាវ ការប្រកួតទី២ នៅថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៦:៣០ល្ងាច ទីតាំងពហុកីឡដ្ឋានជាតិ ផ្សាយផ្ទាល់សារព័ត៌មានត្រយង។

លទ្ធផលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤៖

តារាងចំណាត់ថ្នាក់៖

តម្លៃសំបុត្រមានចំនួន២ប្រភេទដូចជា៖
– ប្រភេទ ១ ( zone A ) តម្លៃ ១០,០០០៛
– ប្រភេទ ២ ( zone B ) តម្លៃ ៥,០០០៛។

លេខទូរសព្ទទំនាក់ទំនងទិញសំបុត្រ៖
017 684 881 (telegram)
096 549 0733 (telegram)។

***បញ្ជាក់ចំណូលទទួលបានពីការលក់សំបុត្រនឹងត្រូវឧបត្ថម្ភ ទៅមណ្ឌលកុមារកំព្រា។

សារព័ត៌មានត្រយង ទទួលបានសិទ្ធិផ្សាយផ្ទាល់ព្រឹត្តិការណ៍ប្រកួតកីឡាករបាល់ទះ ដែលប្រទេសកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមប្រកួតពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី២ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិ។

គួរដឹងផងដែរព្រឹត្តិការណ៍ប្រកួតកីឡាករបាល់ទះ SAMDECH​ MOHA​ BORVOR​ THIPADEI​ SEA​ V​ LEAGUE​ CHALLENGE 2024 ធ្វើឡើងដើម្បីជម្រុះយក១ក្រុមទទួលបានកៅអីសម្រាប់ចូលរួមការប្រកួតពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ ឆ្នាំ២០២៥៕

Share.