ពានរង្វាន់​លីគ​នារី​កម្ពុជា Cambodian Women’s League រដូវកាល​​២០២៤-២៥ បានឈានដល់​សប្ដាហ៍ទី៣ ដោយ​នៅរសៀលថ្ងៃទី៣១ ខែសីហានេះមានការប្រកួតចំនួន៥គូចាប់ពីម៉ោង ៣:៣០រសៀលតទៅ។

ការប្រកួតសប្តាហ៍ទី៣៖

តារាងចំណាត់ថ្នាក់គិតត្រឹមសប្តាហ៍ទី២៖

គិត​ត្រឹម​១០​ប្រកួត​មក​នេះ​ក្រុម​ទាំង​១០ សមាជិក​លីគ​នារី​កម្ពុជា ទាត់​បញ្ជូល​ទី​គ្នា​ទៅ​មក​កើន​ដល់​៩២​គ្រាប់​ហើយ ក្នុង​នោះ​វិសាខា រក​បាន​៣៥គ្រាប់​ច្រើន​ជាង​ក្រុម​ដទៃ ហើយ​ក្រុម​​សលត៍ខេត្តបាត់ដំបង និង​ក្រុម​ខេត្ត​កំពង់ឆ្នាំង នៅ​មិន​ទាន់​បំប៉ោង​សំណាញ់​ទី​គូ​ប្រកួត​បាន​នៅ​ឡើយ។

ដោយ​ឡែក​បើ​មើល​បញ្ជី​ឈ្មោះ​កីឡា​ការិនី ដែល​ស្ថិត​នៅ​តំបន់ Top Scores វិញ​មាន​ដូចជា៖
១) សឹម ម៉ៃសំ របស់​វិសាខា រក​បាន​១២​គ្រាប់
២) ឌី សុធា របស់​វិសាខា រក​បាន​១០គ្រាប់
៣) ឈិត សាភឿន របស់​ព្រះខ័នរាជស្វាយរៀង រក​បាន​៦គ្រាប់
៤) គ្រឺន ស្រីបុល របស់​វិសាខា រក​បាន​៤គ្រាប់
៥) ហុក សៅឌី របស់​ណាហ្គាវើលដ៍ រក​បាន​៤គ្រាប់
៦) យ៉ែម ជីវ៉ា របស់​ណាហ្គាវើលដ៍ រក​បាន​៤គ្រាប់។

សូម​បញ្ជាក់​ថា​​លីគ​នារី​កម្ពុជា តម្រូវ​ឱ្យ​ក្រុម​ទាំង​១០​ប្រកួត​គ្នាវិលជុំ​ចំនួន២​ជើង​​ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​មាន​ឈ្មោះ​បន្ត​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ ដោយ​ក្រុម​លេខ៣ ប៉ះ​ក្រុម​លេខ៤ រក​អ្នក​ឈ្នះ​ឡើង​ទៅ​ប៉ះ​ក្រុម​លេខ២ ខណៈ​ក្រុម​លេខ១ មាន​ឈ្មោះ​ចាំ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

តាម​គម្រោង​ការ​ប្រកួត​ធ្វើ​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​ការ​ប្រកួត​ត្រូវ​ធ្វើ​ Home/Away លើ​ទឹកដី​របស់​ក្រុម​ទាំង​១០​ម្តង​ម្នាក់៕

Share.