ពានរង្វាន់លីគនារីកម្ពុជា Cambodian Women’s League រដូវកាល២០២៤-២៥ បានឈានដល់សប្ដាហ៍ទី៣ ខណ:ក្រុមបាល់ទាត់នារីវិសាខា ភ្នំពេញក្រោន សៀមរាប និងបឹងកេត ទទួលបាន៣ពិន្ទុដូចគ្នា នៅថ្ងៃទី៣១ ខែសីហានេះ។
លទ្ធផលសប្តាហ៍ទី៣៖

សូមបញ្ជាក់ថាលីគនារីកម្ពុជា តម្រូវឱ្យក្រុមទាំង១០ប្រកួតគ្នាវិលជុំចំនួន២ជើងហើយក្រុមដែលមានពិន្ទុច្រើនជាងគេមានឈ្មោះបន្តប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ដោយក្រុមលេខ៣ ប៉ះក្រុមលេខ៤ រកអ្នកឈ្នះឡើងទៅប៉ះក្រុមលេខ២ ខណៈក្រុមលេខ១ មានឈ្មោះចាំប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។
តាមគម្រោងការប្រកួតធ្វើនេះចាប់ផ្ដើមពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយការប្រកួតត្រូវធ្វើ Home/Away លើទឹកដីរបស់ក្រុមទាំង១០ម្តងម្នាក់៕


