ក្រុមជម្រើសជាតិបាល់ទះឡាវ និងបន្តប៉ះម៉ាឡេស៊ី នៅប្រកួតទី៣របស់ខ្លួន ខណៈ២ប្រកួតកន្លងទៅឡាវ ចាញ់ទាំង២ ខណៈកម្ពុជា វិញ២ប្រកួតឈ្នះទាំង២ នឹងបន្តប៉ះក្រុមសិង្ហបុរី ដែលជាក្រុមឆ្លងកាត់២ប្រកួតឈ្នះ១ និងចាញ់១តែប៉ុណ្ណោះ។

សម្រាប់២ប្រកួតនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ នេះគឺនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ចាប់ពីម៉ោង ៤:០០ នាទីរសៀលតទៅ ផ្សាយផ្ទាល់ដោយសារព័ត៌មានត្រយង ។
លទ្ធផល២ប្រកួតរបស់ក្រុមទាំង៤៖
លទ្ធផលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤៖


លទ្ធផលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤៖


តារាងចំណាត់ថ្នាក់៖

តម្លៃសំបុត្រមានចំនួន២ប្រភេទដូចជា៖
– ប្រភេទ ១ ( zone A ) តម្លៃ ១០,០០០៛
– ប្រភេទ ២ ( zone B ) តម្លៃ ៥,០០០៛។
លេខទូរសព្ទទំនាក់ទំនងទិញសំបុត្រ៖
017 684 881 (telegram)
096 549 0733 (telegram)។
***បញ្ជាក់ចំណូលទទួលបានពីការលក់សំបុត្រនឹងត្រូវឧបត្ថម្ភ ទៅមណ្ឌលកុមារកំព្រា។
សារព័ត៌មានត្រយង ទទួលបានសិទ្ធិផ្សាយផ្ទាល់ព្រឹត្តិការណ៍ប្រកួតកីឡាករបាល់ទះ ដែលប្រទេសកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមប្រកួតពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី២ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិ។
គួរដឹងផងដែរព្រឹត្តិការណ៍ប្រកួតកីឡាករបាល់ទះ SAMDECH MOHA BORVOR THIPADEI SEA V LEAGUE CHALLENGE 2024 ធ្វើឡើងដើម្បីជម្រុះយក១ក្រុមទទួលបានកៅអីសម្រាប់ចូលរួមការប្រកួតពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ ឆ្នាំ២០២៥៕

