ក្រុមបាល់ជម្រើសជាតិស្រីលង្កា ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិគុយវ៉ែត គឺលោក Abdullah Al Mutairi បានបញ្ចេញបញ្ជីឈ្មោះកីឡាករសរុប ២៥នាក់ត្រៀមប៉ះក្រុមកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនៅប្រទេសស្រីលង្កា នៃពានរង្វាន់ AFC Asian Cup Saudi Arabia 2027 វគ្គជម្រុះជើងទី១ ។

ចំពោះប្រវត្តិ​ជួបគ្នា​៣លើកចុងក្រោយ​រវាងក្រុមគោរព្រៃកម្ពុជា ទល់នឹង​ក្រុម​ស្រីលង្កា មុនក្រុមទាំងពីរប៉ះគ្នានៅដើមខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។

  • ​នៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៧២ កម្ពុជា ៦-១ស្រីលង្កា ក្នុងបានរង្វាន់ Merdeka Tournament វគ្គសន្សំពិន្ទុក្នុងពូល
  • នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០០១ កម្ពុជា ០-១ ស្រីលង្កា ក្នុងការប្រកួតមិត្តភាពអន្តជាតិ
  • នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ កម្ពុជា ៤-០ ស្រីលង្កា ក្នុងការប្រកួតមិត្តភាពអន្តជាតិ។

កម្មវិធីប្រកួតរវាងកម្ពុជា ទល់នឹងស្រីលង្កា ធ្វើឡើងចំនួន២ជើង៖

  • ជើងទី១ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ស្រីលង្កា ប៉ះកម្ពុជា នៅកីឡដ្ឋាន Sugathadasa នៅស្រីលង្កា
  • ជើងទី២ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជា ប៉ះស្រីលង្កា នៅពហុកីឡដា្ឋនជាតិ រាជធានីភ្នំពេញ។

ជា​មួយ​គ្នា​នេះក្រុម​ជម្រើស​ជាតិ​ម៉ុងហ្គោលី ប៉ះទីម័រ​ខាង​កើត ខណៈម៉ាកាវ ប៉ះប្រ៊ុយណេ។ ក្រុមចំនួន​៣​ដែល​ទទួល​បាន​ជ័យជម្នះ​នឹង​ឡើង​ទៅ​​ជម្រុះ​ជុំ​ទី​៣​ (វគ្គ​ជម្រុះ​ក្នុង​ពូល) ដែល​មាន​១៩​ប្រទេសដើម្បី​ប្រកួត​ប្រជែង​គ្នា​យក​៦​​ក្រុម​ឡើង​​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ 2027 AFC Asian Cup នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ជា​ម្ចាស់​ផ្ទះ៕

Share.