ក្រុម​បាល់ទះ​បុរស​​ជម្រើស​ជាតិ​កម្ពុជា ដណ្តើម​បាន​កៅអី​ឡើង​ទៅ​លេង​ក្នុង​​ពានរង្វាន់​បាល់ទះ​ប្រចាំ​តំបន់​អាស៊ាន​ ផ្នែក​បុរស SEA V.League ឆ្នាំ​២០២៥ ខាង​មុខ ក្រោយ​ឈរ​កំពូល​តារាង​នៅ​​ក្នុង​​ពានរង្វាន់ SEA V.League Challenge ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ ដែល​បាន​បញ្ចប់​នៅ​រាត្រី​ថ្ងៃ​អាទិត្យ ទី​១ ខែ​កញ្ញា ឆ្នាំ​២០២៤ លើ​ទីលាន​វិមាន​ពហុកីឡដ្ឋានជាតិ ក្នុង​រាជធានី​ភ្នំពេញ។

លទ្ធផល​នៃ​​ការ​ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទះ​បុរស SEA V.League Challenge មាន៖
៣០ សីហា ២០២៤
គូ​ទី១ សិង្ហបុរី ៣-០ ឡាវ
គូ​ទី២ កម្ពុជា ៣-១ ម៉ាឡេស៊ី
៣១ សីហា ២០២៤
គូ​ទី១ ម៉ាឡេស៊ី ៣-០ សិង្ហបុរី
គូទី២ កម្ពុជា ៣-០ ឡាវ
១ សីហា ២០២៤
គូ​ទី១ ម៉ាឡេស៊ី ៣-០ ឡាវ
គូ​ទី២ កម្ពុជា ៣-១ សិង្ហបុរី

ដូច្នេះ​តារាង​ចំណាត់​ថ្នាក់​ក្រោយ​ចប់​ការ​ប្រកួត​មាន​ដូចជា៖
១) កម្ពុជា មាន​៩ពិន្ទុ
២) ម៉ាឡេស៊ី មាន៦ពិន្ទុ
៣) សិង្ហបុរី មាន​៣ពិន្ទុ
៤) ឡាវ មិន​មាន​ពិន្ទុ

យ៉ាងណាក្តី​​ក្រុម​ទាំង​៤ នៅ​សល់​បេសកកម្ម​បន្ថែម​មួយ​ទៀត​គឺ​ប្រកួត​ដណ្តើម​ប្រាក់​រង្វាន់​សម្តេច​មហាបវធិបតី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ចន្ទ ទី​២ ខែ​កញ្ញា ឆ្នាំ​២០២៤ ដោយ​ប្រើ​រូបមន្ត៖
គូទី១ ម៉ោង​៨​ព្រឹក ក្រុម​លេខ១ កម្ពុជា ប៉ះ ក្រុម​លេខ៤ ឡាវ
​​គូ​ទី២ ម៉ោង​១០​ព្រឹក ក្រុម​លេខ២ ម៉ាឡេស៊ី ប៉ះ​ក្រុម​លេខ​៣​ សិង្ហបុរី

គូ​ទី៤ ម៉ោង​៤​ល្ងាច ក្រុម​ចាញ់ ប៉ះ ក្រុម​ចាញ់ យក​ចំណាត់​ថ្នាក់​លេខ៣
គូ​ទី៥ ម៉ោង​៦:៣០នាទី​ល្ងាច ក្រុម​ឈ្នះ ប៉ះ ក្រុម​ឈ្នះ​ យក​ជើងឯក។

គ្រប់ការប្រកួត​មាន​ផ្សាយផ្ទាល់​ដោយ​សារព័ត៌មានត្រយង ខណៈ​បងប្អូនចង់ចូល​ទស្សនាផ្ទាល់​អាច​ទិញសំបុត្រ​នៅ​មាត់​ច្រក​ចូល​ទីលាន​ប្រកួត បាន។

ដូច្នេះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​ពានរង្វាន់ SEA V.League ឆ្នាំ​២០២៥ ជាមួយ​ក្រុម​ថៃ ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ដែល​កំពុង​រង់ចាំ ខណៈ​ក្រុម​វៀតណាម មាន​ការ​សម្រេច​ជា​បឋម​ថា​នឹង​ធ្លាក់​មក​លេង​ក្នុង​ពានរង្វាន់ SEA V.League Challenge ឆ្នាំ ២០២៥ ជាមួយ​ម៉ាឡេស៊ី សិង្ហបុរី ឡាវ និង​មីយ៉ាន់ម៉ា៕

Share.