ក្រុមបាល់ទាត់នារីវិសាខា បានបន្តយកឈ្នះក្រុមមន្ទីរ អ.យ.ក ខេត្ដកំពង់ឆ្នាំង ក្នុងជំនួបសប្ដាហ៍ទី៣ នៃការប្រកួតពានរង្វាន់បាល់ទាត់ខេមបូឌានលីគនារី (Cambodian Women’s League) ឆ្នាំ២០២៤-២៥ ។

ដូចនេះឆ្លងកាត់ ៣ប្រកួតរួចមក ក្រុមបាល់ទាត់នារីវិសាខា បានយកឈ្នះទាំង៣ប្រកួត ដោយឈ្នះក្រុមបាល់ទាត់នារី នៃសមាគមក្លឹបបាល់ទាត់មីស្ទើរលេង ក្នុងលទ្ធផល ១៧-០ នៅសប្ដាហ៍ទី១និងឈ្នះក្រុមនារីសលត៍ ខេត្តបាត់ដំបង ក្នុងលទ្ធផល ១៨-០ នៅសប្ដាហ៍ទី២ និងបន្តយកឈ្នះក្រុមមន្ទីរ អ.យ.ក ខេត្ដកំពង់ឆ្នាំង ក្នុងលទញធផល ៧-០ នៅសប្ដាហ៍ទី៣។
លទ្ធផលប្រកួត សប្ដាហ៍ទី១៖

លទ្ធផលប្រកួត សប្ដាហ៍ទី២៖

លទ្ធផលប្រកួត សប្ដាហ៍ទី៣៖

ខណ:កីឡាករិនី សឹម ម៉ៃសំ បន្តជាប់ជាកីឡាការិនីល្អប្រចាំការប្រកួត បន្ទាប់ពីរួមចំណែកជួយក្រុមយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ៧-០ ក្នុងសប្ដាហ៍ទី៣ នៃពានរង្វាន់ Cambodian Women’s League 2024/25។

សូមបញ្ជាក់ផងដែរថា ពានរង្វាន់បាល់ទាត់ខេមបូឌានលីគនារី (Cambodian Women’s League) ឆ្នាំ២០២៤-២៥ មានក្លិបបាល់ទាត់ សមាគម មន្ទីរ និង អង្គការសរុបចំនួន ១០ក្រុម ចូលរួមប្រកួតប្រជែង និងមានចំនួនសរុប ៩៣ប្រកួត ដែលមានរយៈពេល ៧ខែ នឹងបញ្ចប់ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥៕

