សិល្បៈជាតិ​៖ ​ក្រោយ​ប្រកាស​កាល​បរិច្ឆេទ​នៃ​ការ​ប្រគំតន្ត្រី​ និង​ការ​លក់​សំបុត្រ​សម្រាប់​ចូលរួម​ទស្សនា​ការ​ប្រគំតន្ត្រីទោល​ជា​លើក​ដំបូងរបស់​កំពូល​តារា​ចម្រៀង​ឈាន​មុខ​អ្នក​នាង​ ឱក សុគន្ធ​កញ្ញា​ ភ្លាម មាន​អ្នក​គាំទ្រ​ដែល​ជា​ហ្វេន​សំឡេង​ច្រៀង​របស់​អ្នក​នាង​ រំភើប អរសប្បាយ​ ដោយ​ក្នុង​នោះ​តាម​ដំណឹង​ប្រកាស​ចុង​ក្រោយ​​ដោយ​សារ​តែ​ចំនួន​អ្នក​សំរុក​បុក​ចូល​ទិញ​សំបុត្រ​ព្រមៗ​គ្នា​ច្រើន​ពេក​ រហូត​ធ្វើ​ឱ្យ​គាំង​ App។

ក្រោយ​ Solo Concert របស់​អ្នក​នាង ឱក សុគន្ធកញ្ញា​ ក្រោម​ចំណងជើង «Rise of The Queen» ត្រូ​វ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ គេឃើញ​មាន​អ្នក​គាំទ្រ ហ្វេនដែល​មិន​ត្រឹម​តែ​ជា​មនុស្ស​សាមញ្ញ​ធម្មតា​នោះ​ឡើយ សូម្បីតែ​បុគ្គល​ល្បីៗ​ ដូចជា​ អ្នក​ផលិតមាតិកា​ជា​ដើម​បាន​ត្រៀម​រងចាំ​យ៉ាងអន្ទះសារ​ ដើម្បី​កក់​សំបុត្រ​ចូលទស្សនា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​របស់​អ្នក​ម្ដាយ​កូន​២​រូប​នេះ។

គេ​បាន​ដឹង​ហើយ​ថា​ នៅ​ក្នុង​អាជីពសិល្បៈ​របស់​អ្នក​នាង​ មាន​បទ​ចម្រៀង​ល្បីៗ​ជា​ច្រើន​ដែលហ្វេន​ៗប្រាថ្នា​ចង់​ឃើញ​អ្នក​នាង បកស្រាយ​ នៅ​ក្នុង​ការ​ប្រគំតន្ត្រី​នា​ពាក់​កណ្ដាល​ខែ​កញ្ញា​ខាង​មុខ​នេះ​ ហើយ​នេះ​ក៏ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​គ្រាន់​តែបើក​កក់​សំបុត្រ​ភ្លាម App កក់​សំបុត្រ​ដល់​ថ្នាក់គាំង​លែង​ដំណើរ​ការ រហូត​មាន​ហ្វេន​ៗ​ជា​ច្រើន​រអ៊ូដោយ​ក្ដី​បារម្ភខ្លាច​ កក់​មិន​ទាន់​ឬ​ក៏​មិន​ទាន់ ដោយ​អ្នក​ខ្លះ​ថែម​ទាំង​ភ័យ​ខ្លាច​គេ​ Refund លុយ​ឱ្យ​វិញ​ថែម​ទៀត។

តាមរយៈ​ការ​លើក​ឡើង​នេះ​បាន​សបង្ហាញ​ឱ្យ​ឃើញ​ថា​ត្បិត​រៀបអាពាហ៍ពិពាហ៍ និង​មាន​កូន​រហូត​ដល់​ទៅ ២​នាក់​ហើយក្ដី​ ប៉ុន្តែ​ប្រជាប្រិយភាពរបស់​អ្នក​នាង​ នៅតែ​មិន​ស្រកស្រុត ដោយ​មាន​ការ​ដណ្ដើម​គ្នា​ទិញ​សំុត្រ​នៅ​លើ​ App ប្រៀប​ដូចជា​សង្គ្រាម នា​​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២៤​ គឺជា​ទឡ្ហីករណ៍ស្រាប់​៕

Share.