ព្យុះទីហ្វុង Shanshan ដែលវាយប្រហារភាគខាងលិចប្រទេសជប៉ុន នៅថ្ងៃពុធ សប្ដាហ៍មុននេះ ត្រូវបានគេព្យាករណ៍ថា បានបណ្តាលឱ្យមានការខាតបង់ និងការខូចខាតរហូតដល់ទៅ ១០ពាន់លានដុល្លារ ដោយសារឥទ្ធិពលខ្យល់ព្យុះ និងជំនន់ទឹកភ្លៀង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារ BNN Bloomberg។

បើតាមមជ្ឈមណ្ឌលព្រមានអំពីព្យុះទីហ្វុងរួមគ្នារបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ព្យុះទីហ្វុង Shanshan ស្ថិតនៅចម្ងាយ ៩៥០គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង Kochi ប្រទេសជប៉ុន ជាមួយនឹងកម្លាំងខ្យល់ ១២៨គីឡូម៉ែត្រក្នុងមួយម៉ោង ដែលធ្វើឱ្យវាក្លាយជាព្យុះប្រភេទ១ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។

ទន្ទឹមនោះទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) ត្រូវបានគេព្យាករណ៍ថា ព្យុះនេះ នឹងក្លាយទៅជាព្យុះទីហ្វុងខ្លាំង ឬព្យុះប្រភេទទី៣ នៅពេលវាបោកបក់មកជិតឆ្នេរសមុទ្រប្រទេសជប៉ុន កាលពីចុងសប្តាហ៍មុននេះ។

ព្យុះទីហ្វុងនឹងនាំមកនូវការកើនឡើងនៃព្យុះកំបុតត្បូង ទៅកាន់គ្រប់ទីកន្លែងដែលវាបោកបក់ទៅ ប៉ុន្តែការគំរាមកំហែងជាចម្បងរបស់វា អាចបង្កជាជំនន់ទឹកភ្លៀងនៅទូទាំងភាគខាងលិចប្រទេសជប៉ុន និងឆ្នេរសមុទ្រដែលបែរមុខទៅទិសខាងត្បូង។

យោងតាមអ្នកជំនាញគ្រប់គ្រងគ្រោះមហន្ដរាយ លោក Chuck Watson បាននិយាយកាលពីថ្ងៃអាទិត្យ ថា ព្យុះទីហ្វុង Shanshan ទំនងជានឹងធ្វើឱ្យមានការបាក់ដីនៅកោះ Shikoku បន្ទាប់មកឆ្លងកាត់ភាគខាងត្បូង កោះ Honshu ដែលបណ្តាលឱ្យមានការខូចខាត និងការខូចខាតថវិការចាប់ពីពី ៦ពាន់លានដុល្លារទៅ ១០ពាន់លានដុល្លារអាមេរិក។

លោក Watson បន្ដថា ប្រសិនបើព្យុះបញ្ចប់ការបោកបក់នៅជុំវិញតំបន់ Osaka-Kobe ការខូចខាតអាចនឹងកើនឡើងដល់ ១២ពាន់លានដុល្លារ ទៅ ២០ពាន់លានដុល្លារ។

យ៉ាងណាម៉ិញ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ព្យុះទីហ្វុង Shanshan បានបង្ក​ឱ្យមានភ្លៀងធ្លាក់ខ្លាំងក្លា និងបណ្ដាលឱ្យមានការបំផ្លិចបំផ្លាញសេវាកម្មដឹកជញ្ជូនសាធារណៈ ខណៈចំនួនអ្នកស្លាប់នៅថ្ងៃទី១ ខែកញ្ញា នេះ បានកើនឡើងរហូតដល់ ៧នាក់ហើយ៕

ប្រភព៖ BNN Bloomberg

Share.