ឆ្លងកាត់ ៣​សប្ដាហ៍ នៃការប្រកួតពានរង្វាន់​បាល់ទាត់​ខេម​​បូឌាន​លីគនារី (Cambodian Women’s League) ឆ្នាំ២០២៤-២៥ ឃើញថាក្រុមនារីវិសាខា កំពង់ធំ សៀមរាប និងណាហ្គាវើលដ៍ ជាក្រុម​មិន​ទាន់​ពិន័យកាត​ទាល់​តែសោះ។

ក្រុម​ដែល​ទទួល​បាន​កាត​ពិន័យ​ ត្រឹម​សប្ដាហ៍ទី៣៖

  • សមាគមបាល់ទាត់ មីស្ទើរលេង ពិន័យកាតលឿង ៥សន្លឹក
  • មន្ទីរ អយក ខេត្តកំពង់ឆ្នាំង ពិន័យកាតលឿង ២សន្លឹក
  • ព្រះខ័នរាជស្វាយរៀង ពិន័យកាតលឿង ២សន្លឹក
  • សលត៍ ខេត្តបាត់ដំបង ពិន័យកាតលឿង ១សន្លឹក
  • ភ្នំពេញក្រោន ពិន័យកាតលឿង ១សន្លឹក
  • បឹងកេត ពិន័យកាតលឿង ១សន្លឹក

ក្រុម​បាល់ទាត់​នារី​វិសាខា បាន​យក​ឈ្នះទាំង៣ប្រកួត ដោយ​ឈ្នះក្រុមបាល់ទាត់​នារី នៃសមាគមក្លឹបបាល់ទាត់មីស្ទើរលេង ក្នុង​លទ្ធផល ១៧-០ នៅសប្ដាហ៍ទី១និងឈ្នះក្រុមនារីសលត៍ ខេត្តបាត់ដំបង ក្នុងលទ្ធផល ១៨-០ នៅសប្ដាហ៍ទី២ និងបន្តយកឈ្នះក្រុមមន្ទីរ អ.យ.ក ខេត្ដកំពង់ឆ្នាំង ក្នុងលទញធផល ៧-០។

ត្រឹម​សប្ដាហ៍ទី៣ ក្រុម​បាល់ទាត់​នារី​វិសាខា ឈរកំពូល​តារាងជាប់គ្នា និងស៊ុតបញ្ជូលទីបាន ៤២គ្រាប់ និងមាន​ ៩ពិន្ទុពេញ។ ខណ:សមាគមបាល់ទាត់ មីស្ទើរលេង សលត៍ ខេត្តបាត់ដំបង និងមន្ទីរ អយក ខេត្តកំពង់ឆ្នាំង មិន​រកបាន​ជ័យ​ជម្នះឡើយ។

សូមបញ្ជាក់ផងដែរថា ពានរង្វាន់បាល់ទាត់​ខេម​​បូឌាន​លីគនារី (Cambodian Women’s League) ឆ្នាំ២០២៤-២៥ ​មានក្លិបបាល់ទាត់ សមាគម មន្ទីរ និង អង្គការសរុបចំនួន ១០ក្រុម ចូលរួម​ប្រកួត​ប្រជែង និងមានចំនួនសរុប ៩៣ប្រកួត ដែលមានរយៈពេល ៧ខែ នឹង​បញ្ចប់ ដែល​បាន​ចាប់ផ្ដើមកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ២០២៥៕

Share.