សិល្បៈ​អន្តរជាតិ៖ នៅមុន​នេះ​បន្តិច​សារព័ត៌មាន​សិល្បៈ​កូរ៉េ​ជា​ភាសា​អង់គ្លេស​បាន​ចេញ​ផ្សាយ​ករណី​រូបភាព​អាពាហ៍ពិពាហ៍​របស់​ Hyun A និង​ Junhyun បាន​បែក​ធ្លាយ ប៉ុន្តែ​រឿង​នេះ​បែរជា​មិន​ទទួល​បាន​ការ​អបអរសាទរ​ពី​សំណាក់​សាធារណជន​នោះ​ឡើយ​។

មើល​ទៅ​អាពាហ៍ពិពាហ៍​ ដែល​​គ្រោងនឹង​រៀបចំ​នៅ​ថ្ងៃទី ​១១ ខែ​តុលា ឆ្នាំ​២០២៤ ខាងមុខ​នេះ ទំនង​មិន​មាន​ការ​អបអរសាទរ​ពី​សំណាក់​ហ្វេនៗ​នោះ​ឡើយ ដោយ​គ្រាន់តែ​រូប​ភាព​នៃ​មង្គល​ដែល​បាន​បែក​ធ្លាយ​ចេញ​មក​ក្រៅ​ហើយ​មាន​ភ្ជាប់​ជាមួយ​នឹង​ចំណងជើង​ថា «Jung Hyun និង Hyun A ពិត​ជា​រៀបការ​ជាមួយ​គ្នា​មែន បែរជា​រង​នូវ​មតិ​អវិជ្ជមាន​ច្រើន​ទៅ​វិញ​។

ការ​ដែល​សាធារណជន​ មិន​គាំទ្រ ឬអបអរ​សាទរ​ចំពោះ​អាពាហ៍ពិពាហ៍ របស់ Hyun A គឺ​ដោយ​សារ​តែ​​ពួក​គេ​មិន​ពេញចិត្ត​ដែល​ Hyun A ទៅស្រលាញ់​គ្នា​ជាមួយ​នឹង​បុរស​ដែល​មាន​ជាប់ពាក់ព័ន្ធ​នឹង​រឿង​ Burning Sun៕

Share.