ភ្នំពេញ៖ ស្ត្រីអ្នកលក់បាយស្រូបម្នាក់ ដើរឆ្លងផ្លូវត្រលប់មកពីទិញស្លាបព្រាជ័រនិងប្រេងឆា សំរាប់លក់ឲ្យម៉ូយ ជាអកុសល ត្រូវរថយន្តព្រូសមួយគ្រឿងបុកស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះខាងលើនេះមានឈ្មោះ ព្រំ ខេម៉ា អាយុ៦៤ឆ្នាំ. មុខរបរអ្នកលក់បាយស្រូប ស្នាក់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានរៀបចំចំអិនសាច់និងរៀបចំកន្លែងលក់បាយស្ររូបរបស់គាត់ដូចសព្វដង ខណៈខ្វះស្លាបព្រាជ័រនិងប្រេងឆា សម្រាប់ជៀនសាច់ រូបគាត់ក៏បានដើរឆ្លងផ្លូវទៅទិញស្លាបព្រាជ័រ និងខ្លាញ់រួចរាល់ហើយក៏ដើរឆ្លងផ្លូវត្រលប់មកវិញ ស្រាប់តែមានរថយន្តព្រូសមួយគ្រឿងពណ៌ទឹកសមុទ្របិទស្គុតខាងមុខ និងខាងក្រោយព៌ណខ្មៅពាក់ផ្លាកលេខភ្នំពេញ2AD-6215 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀតក្នុងស្ថានភាពស្រវិង ទិសដៅពីជើងទៅត្បូង បានជ្រុលទៅបុកស្ត្រីរងគ្រោះដែលកំពុងតែដើរឆ្លងផ្លូវយ៉ាងពេញទំហឹងប៉ើងទៅបុកនិងកញ្ចក់រថយន្តដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ដង្កោ សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍នៃអធិការដ្ឋានខណ្ឌដង្កោ និងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែងនិងយករថយន្តទៅរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ។

ចំណែកអ្នកបើកបររថយន្តបង្កសមត្ថកិច្ចបានឃាត់ខ្លួនដើម្បីធ្វើការសាកសួរ និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។
ដោយឡែកសពស្ត្រីរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុម៕

អត្ថបទ៖ សេង សាវី

Share.