ព្រះសីហនុ ៖  នាឱកាសនោះលោកវរនាវីឯក មាន សាវឿន នាយសេនាធិការ​រងមូលដ្ឋានសមុទ្ររាមបានដឹកនាំ នាយនាវី អញ្ជើញទទួលស្វាគមន៍នាវាកងទ័ពជើងទឹកអូស្ត្រាលី ចំនួន០១គ្រឿង នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាព្រឹកថ្ងៃទី២ខែកញ្ញាឆ្នាំ២០២៤។


នាវាដឹកនាំដោយលោកវរនាវីទោ Ben Dalton មេបញ្ជាការនាវា​ ដេីម្បី​បំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២-០៤ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណង​ពង្រឹង​ ពង្រីក​ កិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាព​ រវាងប្រទេសទាំងពីរ(កម្ពុជា-អូស្ត្រាលី) ឱ្យកាន់តែល្អប្រសេីរឡេីងបន្ថែមទៀត។


ក្នុងឱកាសទទួលស្វាគមន៍នាវាជើងទឹកអូស្ត្រាលីនាឱកាសនោះ លោកវរនាវីឯក មាន សាវឿន នាយសេនាធិការ​រងមូលដ្ឋានសមុទ្ររាម បានសម្ដែងស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅ ចំពោះនាវាកងទ័ពជើងទឹកប្រទេសអូស្ត្រាលីដែលបានមកចូលចតដល់កំពង់ផែដោយសុវត្ថិភាព និងសូមឲ្យដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាវាកងទ័ពជើងទឹកអូស្ត្រាលីនៅក្នុងព្រះរាជាណាចក្រកម្ពុជារយៈពេល៣ថ្ងៃនេះ ប្រកបដោយទទួលបានលទ្ធផលជាផ្លែផ្កានិងសុខសុវត្ថិភាព។


សូមបញ្ជាក់ផងដែរថា ចំនួនយោធិនសរុប​ចំនួន​ ១៩៣នាក់ នាយនាវី​ ៣២រូប នាវិក ១៥៨រូប និងយានិក០៣នាក់​ (អ្នកបើកបរឧទ្ធម្ភាគចក្រ) លក្ខណៈ​បច្ចេកទេស​នាវា​ ឈ្មោះ HMAS Perth-FFH157(Anzac Class FFH)
បណ្ដោយ   ១១៨ម៉ែត្រ ទទឹង   ១៤,៨ម៉ែត្រ កំពស់​         ៣២,៤៧ម៉ែត្រ​ ជម្រៅទឹក   ៦,៤ម៉ែត្រ
ទម្ងន់ផ្ទុក  ៣៩០០តោន ល្បឿន  ៣២kts ឧទ្ធម្ភាគចក្រ ចំនួន១គ្រឿង  ប្រភេទMH60-R Seahawk
ក្នុងដំណើរទស្សនកិច្ចនេះភាគីអូស្ត្រាលីនិងមាន ពិធីជប់លៀងផ្លូវការដែលរៀបចំដោយនាវា Perth នៅល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។


គណៈប្រតិភូនាវាចូលជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្ត ជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម។
ក្នុងសកម្មភាពដើរសន្តិភាពនិងសន្តិសុខនៅថ្ងៃទី ៣ខែកញ្ញាឆ្នាំ ២០២៤ រួមមានដំណើរទេសចរណ៍  និងការបង្ហាញអំពីប្រតិបត្តិការ ទូកតូចបច្ចេកទេសពន្លត់អគ្គីភ័យនិងអាហារថ្ងៃត្រង់នៅលើទូកជូនដល់នាយនាវី នារី នៃកងទ័ពជើងទឹកកម្ពុជាចំនួន ៨រូប ។ ការប្រកួតបាល់ទះ មិត្តភាពរវាងនាយនាវី កងទ័ពជើងទឹកកម្ពុជា និងនាវិកនាវា Perth នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។  

អត្ថបទ៖ ឈុនគីមហៃ

Share.