កំពង់ចាម៖ នាព្រឹកថ្ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ អភិបាលខេត្តកំពង់ចាម បានចូលរួមកិច្ចប្រជុំផ្តល់ការណែនាំ និងតម្រង់ទិសអំពីដំណើរការនៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” នាទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្តល់ការណែនាំ និងតម្រង់ទិសអំពីដំណើរការនៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ដ្រៃយ៍នៃគ.ជ.អ.ប. និងជាប្រធានក្រុមការងារអន្តរក្រសួង៕

អត្ថបទ៖អាចារ្យលាក់

Share.