កណ្តាល៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីលួចទូរស័ព្ទមួយគ្រឿង រួចយកលេខទៅបង្កើតតេឡេក្រាម ដាក់ឈ្មោះជនរងគ្រោះ ទៅខ្ចីលុយគេបាន៩នាក់ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០១:៣០នាទីយប់ នៅចំណុច៖ ក្នុងបន្ទប់ជួលភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។


ជនរងគ្រោះទាំងពីរនាក់ទី១ ឈ្មោះ ពុំ ពេជ្យ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅផ្ទះជួលភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល បានវបាត់ប់ទូរសព្ទ០១គ្រឿងម៉ាក OPPO A3 ពណ៌ខ្មៅ លេខស៊ីម 068 463 131។ ទី២ឈ្មោះ ស៊ីង សំណាង ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅផ្ទះជួលភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល បានបាត់បង់ប្រាក់រៀលចំនួន១០ម៉ឺនរៀល (យកបានវិញ)។


ចំណែកជនសង្ស័យឈ្មោះ ហែម បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ មានសារធាតុញៀនក្នុងទឹកនោម ក្នុងការឃាត់ខ្លួន សម្ថកិច្ចដកហូតទូរសព្ទ ០១គ្រឿងម៉ាក OPPO ពណ៌ក្រហមជារបស់ជនសង្ស័យ និងលេខស៊ីម 068 463 131 ជារបស់ជនរងគ្រោះ។

តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០១:០០នាទីយប់ មានជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលូកដៃតាមបង្អូចលួចទូរសព្ទ ០១គ្រឿងម៉ាក OPPO A3 ពណ៌ខ្មៅ លេខស៊ីម 068 463 131 របស់ជនរងគ្រោះឈ្មោះ ពុំ ពេជ្រ ភេទប្រុស អាយុ៤៥ឆ្នាំ យកគេចខ្លួនបាត់ទៅ។

លុះមកដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ក៏មានជនសង្ស័យម្នាក់ឈ្មោះ ហែម បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ បានយកស៊ីមលេខ 068 463 131 បង្កើតតេឡេក្រាមដាក់ឈ្មោះជនរងគ្រោះទី១ ឈ្មោះ ពុំ ពេជ្រ ដើរឆាតឆបោកខ្ចីប្រាក់ជនរងគ្រោះចំនួន០៩នាក់ ដោយឆាតខ្ចីចាប់ពី០៨ម៉ឺនរៀល ទៅ២០ម្ភៃម៉ឺនរៀល ហើយចុងក្រោយក៏បានឆាតទៅឆបោកខ្ចីប្រាក់ជនរងគ្រោះទី២ ឈ្មោះ ស៊ីន សំណាង ភេទប្រុស អាយុ៤៦ឆ្នាំ ចំនួន១០ម៉ឺនរៀល ទើបជនរងគ្រោះទាំង០២នាក់ បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសិត្បូ ចាំឃ្លាំមើលនៅកន្លែងទទួលប្រាក់វីង ក៏ឃើញជនសង្ស័យមកដកប្រាក់ ក៏បានចាប់ឃាត់ខ្លួនយកមកសាកសួរ និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ការតាមនីតិវិធីតែម្តង។


តាមការសាកសួរជនសង្ស័យបានឆ្លើយថា គាត់ពិតជាបានយកលេខស៊ីម 068 463 131 បង្កើតតេឡេក្រាមដាក់ឈ្មោះជនរងគ្រោះឈ្មោះ ពុំ ពេជ្រ ដើរឆាតឆបោកប្រាក់គេចំនួន០៩នាក់ប្រាកដមែន តែគាត់បានឆ្លើយបដិសេដថាគាត់មិនបានលួចទូរសព្ទរបស់ជនរងគ្រោះឈ្មោះ ពុំ ពេជ្រ ឡើយ ចំណែកស៊ីមលេខ068 463 131 គឺគាត់រើសបានតែប៉ុណ្ណោះ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.