ពានរង្វាន់ Svay Rieng Super Cup បានបញ្ចប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយហើយ ដោយក្នុងនោះមានក្រុម៤នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយទទួលបានជ័យជម្នះនៅវគ្គ៨ក្រុមចុងក្រោយកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ខណៈប្រកួតនោះធ្វើឡើងនៅទីលានវិទ្យាល័យ ស្វាយរំពារ ខេត្តស្វាយរៀង។
ក្រុមដែលឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
- ទី១) ព្រះខ័នរាជស្វាយរៀង អាយុ១៨ឆ្នាំ

- ទី២) គោព្រៃភូមិស្វាយធំ

- ទី៣) ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

- ទី៤) សសយក ក្រុងបាវិត

លទ្ធផលការប្រកួតវគ្គ៨ក្រុមចុងក្រោយ


គួរឱ្យដឹងថា ពានរង្វាន់ Svay Rieng Super Cup លើកទី១ ឆ្នាំ២០២៤ មាន១៦ក្រុមចូលរួមប្រកួត បែងចែកជា៤ពូល ដោយក្រុមមានចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ ត្រូវប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឡើងបន្តទៅវគ្គផ្តាច់ព្រ័ត្រ។
សម្រាប់ក្រុមចំនួន១៦ដែលចូលរួម គឺបានរើសចេញពីការប្រកួតវគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់បាល់ទាត់ស្វាយរៀង ខាប់ លើកទី៦ ឆ្នាំ២០២៤ កន្លងទៅ៕



