ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ ក្រោមការដឹកនាំដោយរបស់លោក Koji Gyotoku នឹងធ្វើដំណើរទៅកាន់ប្រទេសដើម្បីបោះជំរុំហ្វឹកហាត់ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាការត្រៀមខ្លួនក្នុងការប្រកួតពានរង្វាន់ AFC U20 Asian Cup 2025 Qualifier។

ក្នុងដំណើរស្នាក់នៅនិងបោះជុំរុំហ្វឹកហាត់ ក្នុងទឹកដីថៃនេះដែរ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ នឹងត្រូវមានភារកិច្ចប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម ២០ឆ្នាំ មុននៅថ្ងៃទី១៣ កញ្ញា មុនត្រឡប់មកកម្ពុជាវិញ។
ការប្រកួតជម្រុះជើងឯកអាស៊ី U20 កម្ពុជាស្ថិតនៅពូល B ជាមួយ អ៊ូសបេគីស្ថាន បារ៉ែន នេប៉ាល់ និងម្ចាស់ផ្ទះចិនតៃប៉ិ ដែលនឹងធ្វើឡើងនៅថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។

កាលវិភាគ ៤ប្រកួត របស់ក្រុមក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ មានដូចខាងក្រោម៖
- ថ្ងៃទី២១ កញ្ញា៖ នេប៉ាល់ ជួប កម្ពុជា នៅកីឡដ្ឋាន Fu Jen Catholic University
- ថ្ងៃទី២៣ កញ្ញា៖ កម្ពុជា បួប អ៊ូសបេគីស្ថាន នៅកីឡដ្ឋាន Fu Jen Catholic University
- ថ្ងៃទី២៥ កញ្ញា៖ បារ៉ែន ជួប កម្ពុជា នៅកីឡដ្ឋាន Fu Jen Catholic University
- ថ្ងៃទី២៩ កញ្ញា៖ កម្ពុជា ជួប ចិនតៃប៉ិ នៅកីឡដ្ឋាន Fu Jen Catholic University៕



