បន្ទាយមានជ័យ៖ មន្ត្រីជំនាញណែនាំឲ្យប្រជាកសិករ ប្រើប្រាស់ថ្នាំសំរាប់បាញ់សម្លាប់សត្វល្អិតប្រភេទមមាចត្នោត និងរុយ ដែលកំពុងបំផ្លាញស្រូវត្រូវកំចាត់ចេញ មាន២ស្រុក នៅខេត្តបន្ទាយមានជ័យ រហូតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។

ប្រជាកសិករនៅស្រុកមង្គលបូរីបានប្រាប់ថា នៅស្រុកមង្គលបូរីនៅឃុំអូរប្រាសាទ និងឃុំរហាត់ទឹក សត្វមមាចត្នោតកំពុងបំផ្លាញស្រូវប្រជាកសិករមានស្រូវស្រាលប្រភេទស្រូវសែនក្រអូប និងស្រូវអ៊ីអ៊ាប្រភេទ៥១ និង៥៤ស្រូវស្រង៉ែ ដែលស្រូវចេញ និងជិតទុំដែលងាប់ស្រូវ និងស្រូវកណ្តាលប្រភេទស្រូវនាងខុនដែលកំពុងរងការខូចខាតជាបណ្តើរៗហើយបានរាយការណ៍ជូនអាជ្ញាធរស្រុក/ខេត្តហើយឃើញមន្ត្រីមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានចុះមកពិនិត្យនិងណែនាំអោយប្រជាកសិករយកថ្នាំគីមីបាញ់សំលាប់។

ប្រជាកសិករស្រុកភ្នំស្រុកបានប្រាប់ថា៖ នៅខាងស្រុកភ្នំស្រុកវិញមានរុយសបានបំផ្លាញស្រូវដូចគ្នាមានប្រភេទស្រូវស្រាលនិងស្រូវកណ្តាលក្រោយប្រជាកសិកររាយការណ៍ជូនអាជ្ញាធរឃើញវត្តមានលោក ឃ្លូក នូយ អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញបានចុះទៅពិនិត្យហើយណែនាំអោយប្រជាកសិករប្រើប្រាស់ថ្នាំគីមីបាញ់សំលាប់។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ សត្វល្អិតបានកមពុងបំផ្លាញស្រូវនៅមានស្រុកមង្គលបូរីជាប្រភេទសត្វល្អិតមមាចត្នោតនិងស្រុកភ្នំស្រុកសត្វល្អិតរុយស ក្រោយទទួលព័ត៌មានហើយមន្ត្រីជំនាញបានចុះទៅពិនិត្យណែនាំអោយប្រជាកសិករប្រើប្រាស់ថ្នាំគីមីបាញ់សំលាប់ ព្រោះសត្វល្អិតប្រភេទរុយស និងមមាចត្នោតជាប្រភេទសត្វល្អិតជញ្ជក់ដើមស្រូវយកជាតិ ធ្វើឲ្យស្រូវងាប់ទើបប្រើប្រាស់ថ្នាំគីមីសំលាប់សត្វល្អិតទប់ស្កាត់៕

អត្ថបទ៖ បន្ទាយមានជ័យ

Share.