សិល្បៈជាតិ៖ បុរសសង្ហារបស់កូរ៉េ Zo In Sung ទម្លាយសម្ពាធដែលខ្លួនទទួលរងសព្វថ្ងៃពីឪពុកម្ដាយគឺរឿងបង្ខំឱ្យរៀបការយកប្រពន្ធ។
ថ្មីៗនេះ ពោលកាលពីថ្ងៃទី២ ខែកញ្ញា នៅក្នុងកម្មវិធី Shin Dong-Yeob នៃឆាណែលយូធូប Zzanbro បានបញ្ចេញភាគ១ទៀត នៃកម្មវិធីបន្ទាប់របស់ខ្លួន នៅចុងកម្មវិធីដែលជា Highlight ឬឈុតឆាកខ្លីៗ បង្ហាញពីភ្ញៀវកិត្តិយសគឺ Zo In Sung។

នៅក្នុងវីដេអូនោះគេសង្កេតឃើញពិធីករ Shin Dong Yeob បានសរសើរចំៗទៅកាន់ Zo In Sung ថាសង្ហាពេលដែលតារារូបនេះដើរចូលទៅក្នុង Studio «វ៉ាវ! លោកបិតជាសង្ហាខ្លាំងណាស់ In Sung ខ្ញុំគិតថាកាមេរ៉ាថតយករូបលោក មិនយុត្តិធម៌ទាល់តែសោះ» ដោយគេឃើញ In Sung តបវិញបែបកំប្លុកកំប្លែងថា «មែនហើយ ខ្ញុំដឹង ពិតជាគួរឱ្យតូចចិត្តណាស់»

បន្តមកទៀតគេឃើញ ពិធីករដៃគូរបស់ Shin Dong Yeok គឺ Jung Ho បានកំប្លែងថា «លោកដឹងទេថា មនុស្សអាក្រក់ស្លាប់មុនពីរឆ្នាំ» នៅពេលនោះស្រាប់តែ Zo In Sung ឆ្លើយតបដោយអាការៈខុសប្លែកពីមុនថា «អូ! ពិតមែន?»
នៅពេលនោះស្រាប់តែ Shin Dong yeob សើចនិងនិយាយថា «ឈប់សិន! អ្នករាល់គ្នាមានឃើញទឹកមុខរបស់ In Sung អំបាញ់មិញនេះទេ?» ដែលពាក្យនេះបានធ្វើឱ្យគ្រប់ផ្ទុះសំណើចលាន់ស្ទីតយ៉ូ
នៅក្នុងបទសម្ភាសន៍នោះដែរ Zo In Sung បាននិយាយដល់រឿងដែលឪពុកម្ដាយរបស់លោកបង្ខំឱ្យលោកគិតគូរដល់រឿងរៀបការ «ពេលនេះខ្ញុំដល់អាយុ ដែលមនុស្សជុំវិញខ្លួន សង្ឃឹមចង់ឃើញខ្ញុំរៀបការ ឪពុកម្ដាយខ្ញុំចេះតែបង្ខំសួរនាំថា ខ្ញុំមិនចង់រៀបការ ឬមួយខ្ញុំមិនអាចរៀបការបាន?។ ពួកគាត់ថែមទាំងកំប្លែងទៀតថា «យ៉ាងហោចណាស់យកចៅមកឱ្យប៉ាម៉ាក់ក៏បាន»

ស្រាប់តែភ្លាមនោះ Shin Dong Yeob បានស្រែកឡើងថា «ចេញមកក្មេងៗ មិនអីទេ» លោកស្រែកនេះគឺចង់សំដៅដល់ ចៅដែលឪពុកម្ដាយ Zo In Sung បានលើកឡើងមុននេះ ពេលនោះ Zo In Sung ក៏បានកំប្លែងជាមួយគ្នាដែរថា «មែនហើយ មិនទេកូន ឆាប់ចេញមក»
យ៉ាងណាមិញ បុរសខ្ពស់សង្ហាតារាសម្ដែងដែលនារីៗប៉ងប្រាថ្នាគ្រប់គ្នារូបនេះ បែរជាទាត់ចោលសុបិនរបស់នារីៗច្រើន ដោយលោកបាននិយាយថា អាពាហ៍អាពិពាហ៍ មិនមាន នៅក្នុងខួរក្បាលលោកទាល់តែសោះ នៅបច្ចុប្បន្ននេះ។
ចាប់កំណើតកាលពីឆ្នាំ១៩៨១ នាខែកក្កដា គិតមកដល់ឆ្នាំ២០២៤ ខែកញ្ញា នេះ តារាសម្ដែង Zo In Sung មានវ័យ ៤៣ ឆ្នាំហើយ៕
ប្រភព៖ (sbsstar.net)

