បន្ទាយមានជ័យ៖ ក្រោយប្រជាកសិករខ្វះទឹកបញ្ចូលស្រែពេលនេះត្រូវដោះស្រាយទឹកបានគ្រប់គ្រាន់ហើយរហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤នៅស្រុកមង្គលបូរី។


លោក ឡាយ សុធី អនុប្រធានមន្ទីរធន់ធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ នៅឃុំភ្នំតូច ឃុំសឿ និងឃុំចំណោមនៅផ្នែកខាងកើតស្ទឹងនិងខាងលិចផ្លូវជាតិលេខ៥នៅក្រុងស្រុកមង្គលបូរីមានស្រូវជាច្រើនហិកតាដែលជិតប្រមូលផលត្រូវបានខ្វះទឹកបញ្ចូលស្រែ ប្រភេទស្រូវស្រាលប្រភេទស្រូវអ៊ីអ៊ា និងស្រូវសែនក្រអូប។
លោកបានបញ្ជាក់ថា៖ ក្រោយទទួលព័ត៌មានបានដឹងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានដឹកនាំមន្ត្រីជំនាញបានចុះទៅពិនិត្យដោះស្រាយជូនប្រជាកសិករដោយប្រើប្រាស់ម៉ាស៊ីនមូបទឹកខ្នាតបំពង់ធំបូមទំលាក់ចូលប្រឡាយមេហើយប្រជាកសិករបូមបន្តដាក់ស្រែនិងបើកទឹកទំលាក់ពីសំណង់បវេលខេត្តបាត់ដំបងពេលនេះបានគ្រប់គ្រាន់ហើយសម្រាប់បូមទឹកដាក់ស្រូវ។


លោក ឡាយ សុធី បានបញ្ជាក់ថា៖ សំណង់ពោធិ៍២ដើម ឃុំរហាត់ទឹកពេលនេះបានបិតទ្វារទឹកដើម្បីទម្លាក់ចូលប្រឡាយមេទៅស្រោចស្របនៅឃុំ បន្ទាយនាង ស្រះរាំង គោកបល្ល័ង្គ និងទំលាក់ចូលប្រឡាយមេទៅចូលស្ទឹងសិរីសោភ័ណនៅផ្នែកខាងក្រោមត្រូវបិតមួយរយៈសិននៅពេលមានសំណង់ទ្វារទឹកនៅឃុំតាឡំដែលមានទឹកគ្រប់គ្រាន់ហើយរហូតមកដល់ពេលនេះទឹកអាចផ្គត់ផ្គង់បានគ្រប់គ្រាន់សម្រាប់ប្រជាកសិករបូមបញ្ចូលស្រូវស្រាលហើយ៕

អត្ថបទ៖ បន្ទាយមានជ័យ

Share.