ព្រឹត្តិការប្រកួត​កីឡាប៉ារ៉ាឡាំពិក រដូវក្ដៅ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង កំពុង​ដំណើរ​ការ​ប្រកួត​ ស្របពេល​កម្ពុជា ក៏​មាន​​អត្តពលិកម្នាក់​ក៏​នឹង​ត្រូវ​ចូល​រួម​ប្រកួត ផង​ដែរ។


សម្រាប់​អត្តពលិកកម្ពុជា វ៉ាន វុន នឹងចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិក រដូវក្ដៅ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី៤ ខែកញ្ញា នេះ ដោយប្រកួតលើវិញ្ញាសា ប្រណាំងរទេះ១០០ម៉ែត្រ ស្ថិតនៅក្នុងក្រុមទី១(Heat 1) ជាមួយកីឡាករមកពីម៉ិកស៊ិក ចិន អូស្ត្រាលី ហ្គំប៊ី អាមេនី និងថៃ វេលាម៉ោង ៤:៥០នាទីល្ងាច។

គិត​ត្រឹម​ម៉ោង ៩:០០នាទីព្រឹក​ថ្ងៃទី៤ កញ្ញា ២០២៤ ប្រទេស​ចិន ឈរកំពូលតារាង​មេដាយសរុប​ ដោយ​ដណ្ដើម​បាន លើស១០០គ្រឿង​មុន​គេ ខណ:​តាម​​ពីក្រោយ​ដោយ​អង់គ្លេស សរុប ៦១គ្រឿង និងអាមេរិក សរុប ៥៣គ្រឿង។

ព្រឹត្តិការណ៍ប្រកយតកីឡាប៉ារ៉ាឡាំពិករដូវក្តៅ ឆ្នាំ២០២៤ គឺជាកីឡាប៉ារ៉ាឡាំពិករដូវក្តៅលើកទី១៧ ដែលគ្រប់គ្រងដោយគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤៕

Share.