ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Félix Dalmás គ្រូបង្វឹកជនជាតិអាហ្សង់ទីន បានកោះហៅ កីឡាករ ចំនួន ២៤នាក់ ដើម្បីត្រៀមប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះស្រីលង្កា ក្នុងវគ្គជម្រុះជើងទី១ (Play off) ពានរង្វាន់ប្រចាំទ្វីប AFC Asian Cup Saudi Arabia 2027 ។

កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅក្រុមជម្រើសជាតិកម្ពុជា បានចាកចេញពីប្រទេសមាតុប្រទេស ដើម្បីត្រៀមជួបស្រីលង្កា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
ចំពោះប្រវត្តិជួបគ្នា៣លើកចុងក្រោយរវាងក្រុមគោរព្រៃកម្ពុជា ទល់នឹងក្រុមស្រីលង្កា មុនក្រុមទាំងពីរប៉ះគ្នានៅដើមខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។
- នៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៧២ កម្ពុជា ៦-១ស្រីលង្កា ក្នុងបានរង្វាន់ Merdeka Tournament វគ្គសន្សំពិន្ទុក្នុងពូល។
- នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០០១ កម្ពុជា ០-១ ស្រីលង្កា ក្នុងការប្រកួតមិត្តភាពអន្តជាតិ។
- នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ កម្ពុជា ៤-០ ស្រីលង្កា ក្នុងការប្រកួតមិត្តភាពអន្តជាតិ។

កម្មវិធីប្រកួតរវាងកម្ពុជា ទល់នឹងស្រីលង្កា ធ្វើឡើងចំនួន២ជើង៖
- ជើងទី១ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ស្រីលង្កា ប៉ះកម្ពុជា នៅកីឡដ្ឋាន Sugathadasa នៅស្រីលង្កា
- ជើងទី២ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជា ប៉ះស្រីលង្កា នៅពហុកីឡដា្ឋនជាតិ រាជធានីភ្នំពេញ។
សមាភាពក្រុមជម្រើសជាតិកម្ពុជា
ជាមួយគ្នានេះក្រុមជម្រើសជាតិម៉ុងហ្គោលី ប៉ះទីម័រខាងកើត ខណៈម៉ាកាវ ប៉ះប្រ៊ុយណេ។ ក្រុមចំនួន៣ដែលទទួលបានជ័យជម្នះនឹងឡើងទៅជម្រុះជុំទី៣ (វគ្គជម្រុះក្នុងពូល) ដែលមាន១៩ប្រទេសដើម្បីប្រកួតប្រជែងគ្នាយក៦ក្រុមឡើងទៅជុំផ្តាច់ព្រ័ត្រ 2027 AFC Asian Cup នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាម្ចាស់ផ្ទះ៕

